CamNews

កីឡាអន្តរជាតិ 

Man Utd ចាប់អារម្មណ៍ចង់ ចូលប្រជែងទីផ្សារកីឡាករ ខ្សែប្រយុទ្ធ Juventus ជាមួយ Liverpool

ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Man United បានត្រៀមខ្លួនចូលរួមប្រជែងទីផ្សារកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Juventus បើទោះបីជាដឹងថា គម្រោងទីផ្សារមួយនេះ​បានកំពុងស្ថិតក្នុងការចរចាជាមួយ Liverpool ទៅហើយក្ដី។ 

Man United កំពុងតែជំពាក់ជំពិននឹងរឿងទីផ្សារកីឡាករខ្សែប្រយុទ្ធជាច្រើន ដែលក្លឹបគ្រោងនឹងទិញ យក ប៉ុន្ដែនៅមិនទាន់ឃើញមានលទ្ធផលនៅឡើយទេ ។ ស្របគ្នានឹងដំណឹងថ្មីៗនេះ ក្លឹបបែជាមកចាប់អារម្មណ៍​ចង់ចូលមកលូកដៃជាមួយ Liverpool លើមុខសញ្ញាកីឡាករ ខ្សែប្រយុទ្ធក្លឹប Juventus ដែលមានឈ្មោះថា ​Alvaro Morata ខណៈដែលមានតម្លៃដល់ទៅ ៦១ លានផោន ។ 

កីឡាករ Alvaro Morata កាលពីរដូវកាលមុន អាចរកគ្រាប់បាល់បានដល់ទៅ ១៥ គ្រាប់ពេញមួយរដូវកាល ហើយជួយឲ្យក្លឹប អា​ចឈានជើងឡើងដល់ វគ្គជម្រុះផ្ដាច់ព្រ័ត្រ ប៉ុន្ដែសម្រាប់រដូវកាលនេះ កីឡាករដូចជា​រក​គ្រាប់បាល់បានខ្សត់ខ្សោយបន្ដិច សម្រាប់ក្រុម។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ express


Tags: Sport News Alvaro Morata Man United