CamNews

ព័ត៌មានជាតិ 

អស្ចារ្យមែន! ក្មេងប្រុសជនជាតិកម្ពុជាអាចប្រើប្រាស់ដល់ ១០ ភាសាជាង ដើម្បីដើរលក់វត្ថុអនុស្សាវរីយ៍

ឃ្លឹបវីដេអូនេះ ត្រូវបានថតនៅខាងក្រៅប្រាសាទតាព្រហ្ម ដោយភ្ញៀវទេសចរណ៍ជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Venus Goon។ ក្មេងប្រុសវៃឆ្លាតម្នាក់នេះ បាននិយាយថា រូបគេអាចនិយាយបានជាច្រើនភាសាដូចជា ចិនកាតាំង កុកងឺ ថៃ ជប៉ុន អង់គ្លេស កូរ៉េ បារាំង និងអេស្ប៉ាញ។ ក្មេងប្រុសនេះ ក៏អាចស្ដាប់បានភាសា អាឡឺម៉ង់ ហ្វីលីពីន និងម៉ាឡេផងដែរ។ រូបគេ និយាយថា គេបានរៀនភាសាទាំងនេះ ពីភ្ញៀវទេសចរណ៍។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ក្មេងប្រុសនេះរៀននៅថ្នាក់ទី ៩។ ឪពុករបស់គេ ប្រកបមុខរបរគូររូបឱ្យភ្ញៀវទេសចរណ៍ ហើយប្អូនប្រុសរបស់គេក៏ដើរលក់វត្ថុអនុស្សាវរីយ៍ នៅតំបន់នេះដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានសន្យាចេញថ្លៃសិក្សាឱ្យក្មេងប្រុសរូបនេះ ក្រោយពីឃ្លីបវីដេអូនេះ ទទួលបានភាពល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយថ្មីៗនេះឃ្លឹបវីដេអូរបស់ក្មេងប្រុសម្នាក់នេះ កំពុងតែត្រូវបានវេបសាយក្រៅប្រទេសជាច្រើនផ្សព្វផ្សាយអំពីទេពកោសល្យដ៏អស្ចារ្យរបស់ក្មេងប្រុសម្នាក់នេះ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ 9gag.com


Tags: Local news Social news