អង្គការរដ្ឋអ៊ីស្លាម បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែបអត្តឃាតទៅលើ
បន្ទាយហ្វឹកហាត់របស់យោធានៅក្រុង Aden ប្រទេស Yemen ដែលបានសម្លាប់មនុស្ស ៦០នាក់។
AFP ដកស្រង់សំដីរបស់មន្ដ្រីសន្តិសុខម្នាក់នៅ Yemen ឱ្យដឹងថា ជនល្មើសបានបើកឡានចូលក្នុង
កន្លែងដែលទាហានប្រមូលផ្ដុំគ្នានៅក្នុងទីលានហ្វឹកហាត់ នៅភាគខាងជើងក្រុង Aden រួចចុចបំផ្ទុះ
គ្រាប់បែក។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី ២៩សីហា បណ្ដាលឱ្យមានមនុស្សស្លាប់ ៦០
នាក់ និងរងរបួស ២៩នាក់។
សាក្សីម្នាក់ឱ្យដឹងថា ទូទាំងតំបន់ មានការញាប់ញ័របន្ទាប់ពីមានសម្លេងផ្ទុះ ធ្វើឱ្យប្រជាជនរស់នៅ
ក្បែរនោះ នាំគ្នារត់គេចខ្លួន។
អង្គការរដ្ឋអ៊ីស្លាម ISIS បានចេញមកទទួលខុសត្រូវនៅលើទីភ្នាក់សារព័ត៌មាន Amaq របស់ក្រុម
ឧទ្ទាម។
Aden ជាតំបន់ដែលធ្លាប់រងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកជាច្រើនលើកសំដៅទៅលើក្រុម
សន្តិសុខ។ បណ្ដាក្រុមដែលចេញមកទទួលខុសត្រូវគឺ ISIS ឬ al-Qaeda ដែលកំពុងទាញយក
ផលប្រយោជន៍ពីការច្របូកច្របល់នៅ Yemen ដើម្បីពង្រីកដែនគ្រប់គ្រងនៅភាគខាងត្បូង និង
ភាគអាគ្នេយ៍របស់ប្រទេសនេះ។
អាជ្ញធរ Yemen ក្នុងអំឡុងពីរខែកន្លងមក បានហ្វឹកហាត់ទាហានរាប់រយនាក់នៅ Aden ដើម្បីត្រៀម
សម្រាប់វាយប្រហារដណ្ដើមមកវិញនូវទឹកដីភាគខាងត្បូង ពីក្រុមឧទ្ទាម។
មនុស្សជាង ៦.៦០០នាក់ ភាគច្រើនគឺជាប្រជាជនសាមញ្ញនៅ Yemen បានបាត់បង់ជីវិត រាប់ចាប់
តាំងពីខែមិនាឆ្នាំ ២០១៥ ពោលគឺពីរខែបន្ទាប់ពីប្រធានាធិបតី Yemen លោក Abd-Rabbu Mansour
Hadi ប្រកាសលាលែងពីតំណែង បណ្ដាលឱ្យប្រទេសនេះ ធ្លាក់ក្នុងភាពវឹកវរ។ ប្រជនជា Yemen
ជាង ៨០% កំពុងត្រូវការជំនួយមនុស្សធម៌ នេះបើតាមអង្គការសហប្រជាជាតិ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ AFP