ព័ត៌មានកីឡា៖ អ្នកចាំទីជើងចាស់ របស់ក្លឹប Arsenal ដែលបានផ្ទេរចេញពី Chelsea កាលពីរដូវក្ដៅមុន ឈ្មោះ Petr Cech បានកោតសរសើរខ្លួនឯងថា ប្រសិនជាគ្មានវត្ដមានកីឡាករទេនោះ Arsenal នឹងចាញ់ជាមិនខាន ក្នុងព្រឹត្ដិការណ៍ ម្សិលមិញនោះ ។
ក្រុមម្ចាស់ផ្ទះ Arsenal បានផ្ដួល ក្រុមភ្ញៀវ Bayern Munich កាលពីយប់មិញយ៉ាងចាស់ដៃក្រោមលទ្ធផលពិន្ទុ ២-០ ក្នុងនាទីតង់ទី២។ ភាពស្វាហាប់នៃការប្រកួត របស់ក្រុមមម្ចាស់ផ្ទះ Arsenal កីឡាករ Petr Cech ដែលលេងក្នុងតំណែងជាអ្នកចាំទី បានទទួចថា រូបកីឡាករពិតជាសប្បាយចិត្ដជាខ្លាំងនឹងលទ្ធផលនេះ ណាស់ ហើយប្រសិនជា មិនមានកីឡាករក្នុងការប្រកួតនោះទេ Arsenal ប្រាកដជាចាញ់មិនខាន។
Petr Cech បានទប់គ្រាប់បាល់ ពីរគ្រាប់របស់កីឡាករ Robert Lewandowski និង Thiago Alcantara នៅនាទីចាប់ផ្ដើមការប្រកួត ក្រោយមកទៀត កីឡាករ Arsenal ក៏អាចមានឱកាសរកគ្រាប់បាល់ដោយចៃដន្យបានវិញម្ដងដោយកីឡាករ Olivier Giroud និងមួយគ្រាប់ទៀត ដោយកីឡាករ Mesut Ozil ។
ប្រភពដដែលបានបន្ដទៀតថា ជាការពិតណាស់ Thiago Alcantara ខ្សែបម្រើ Bayern នឹងអាចរកបានមួយគ្រាប់នៅនាទីដំបូង ហើយក្រោមមទៀតគឺ Robert Lewandowski ប៉ុន្ដែគួរឲ្យស្ដាយ ត្រូវកីឡាករទប់ទាន់ ។
Petr Cech ក្រោយពីមានមោទនភាពចំពោះខ្លួនឯងទៅ កីឡាករនៅមានសង្ឃឹមថានឹងឆ្លងផុត វគ្គចាប់ក្រុម ហើយឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដោយនឹងឆ្លងកាត់ការប្រកួតជាមួយ Baryern Munich ម្ដងទៀត នៅខែក្រោយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app onefootball