ព័ត៌មានកីឡា៖ ថ្នាក់គ្រប់គ្រងក្លឹប Bayern Munich លោក Pep Guardiola បានបដិសេធទៅនឹងការស្ដីបន្ទោស លើកីឡាករ អ្នកចាំទី ឈ្មោះថា Manuel Neuer ដែលរាជ័យ ក្រោមថ្វីដៃ Arsenal ។
ក្លឹប Bayern Munich ទទួលបានជោគជ័យ ១២ ប្រកួតជាប់ៗគ្នាកន្លងមកហើយ ក្នុងរដូវកាលនេះ ប៉ុន្ដែបែជាមក អាម៉ាសមុខត្រឹម អ្នកលេងក្នុងទឹកដី អង់គ្លេសទៅវិញ ស្របពេលដែល អ្នកចាំទីដ៏ឆ្នើមរបស់ក្រុម មានការភ្លាត់ស្នៀត ឲ្យរបូតពីរគ្រាប់ នៅនាទីចុងការប្រកួត ។
Manuel Neuer បានរបូតមួយគ្រាប់ដោយចៃដន្យដំបូងដោយកីឡាករ Olivier Giroud នៅនាទីទី ៧៧ នឹងមួយគ្រាប់ទៀតដោយកីឡាករ Mesut Ozil នៅនាទីទី ៩០។ ការបរាជ័យនេះ បានធ្វើឲ្យកីឡាករ សោកស្ដាយជាខ្លាំង ហើយក៏បន្ទោសខ្លួនឯង ផងដែរ ប៉ុន្ដែលោក Pep Guardiola បានអះអាងថា នេះមិនមែនជាកំហុស កីឡាករនោះទេ។
Manuel Neuer បានទទួចថា គាត់បានសង្រ្គោះ ដំបូងឡើយបានល្អណាស់ដែរ បន្ដែចុងក្រោយនៅតែឲ្យរបូតបាន គាត់ពិតជាគួរឲ្យស្ដីបន្ទោសជាខ្លាំង។ ហេតុការណ៍ បែបនេះ មិនដែលកើតឡើងទាល់តែសោះ ចំពោះខ្លួនគាត់ អស់រយៈពេលកន្លងមក គាត់ពិតជាទទួលការរិះគន់ខ្លាំងណាស់សម្រាប់លទ្ធផលមួយនេះ ។
លោក Pep Guardiola មិនបានស្ដីបន្ទោសកីឡាករ ឡើយផ្ទុយទៅវិញមានតែជួយជម្រុញលើកទឹកចិត្ដថែមទៀតផង ។ តែទោះជាយ៉ាងណាក៏ដោយ Bayern Munich នឹងមានពេលជួបគ្នាជាមួយ Arsenal ម្ដងទៀតនៅខែក្រោយ ហើយក៏ជាឱកាសសងសិកវិញផងដែរ សម្រាប់ការបរាជ័យនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app onefootball