CamNews

កីឡាអន្តរជាតិ 

កាន់​តែ​គ្រោះ​ថ្នាក់​ហើយ! Leicester នៅ​ក្រៅ​តំបន់​កាត់​ចោល​តែ ១​ពិន្ទុ បន្ទាប់​ពី​ចាញ់ Swansea ២-០

(ក្រុងឡុងដ៍)៖ កាន់តែវីវរហើយសម្រាប់ការពារតំណែងជើងឯកឆ្នាំចាស់ Leicester City ធ្លាក់ដល់តំបន់ក្បែរកាត់ចេញ ពីក្របខណ្ឌកំពូលអង់គ្លេស Premier League រដូវកាលនេះ បន្ទាប់ពីមិនអាចរកជ័យជំនះបាន ក្រោយចាញ់ម្ចាស់ផ្ទះ ហ្វូងក្ងាន Swansea City ២-០ យប់មិញទៀតក្នុងសប្តាហ៍ទី២៥ ជើងទី២។

បច្ចុប្បន្ន ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ីតាលី Claudio Ranieri បានកំពុងតែឈរនៅលេខរៀងទី១៧ បណ្តោះអាសន្ន ដោយមាននៅតែ ១ពិន្ទុប៉ុណ្ណោះនៅក្រៅតំបន់កាត់ចេញពី Premier League គឺពិន្ទុសរុប ២១សម្រាប់ ការចាញ់ ១៤ដង ស្មើ៦ដង និងឈ្នះ៥ដង គ្រាដែល៣ក្រុមកំពុងតែដុនដាបដូចគ្នា Hull City, Crystal Palace និង Sunderland។

ក្នុងជំនួបដ៏ស្វិតស្វាញយប់មិញនេះ ត្រឹមរយៈពេល ៨នាទី Liecester City បានរបូត២គ្រាប់ក្នុងនាទីទី៣៧ និងនាទីទី ៤៥ ពីការធ្វើបានសម្រេចដោយកីឡាករ Alfie Mawson និងមិត្តរួមក្រុម Martin Olsson មុនពេលសម្រុកមិនបាន លទ្ធផលក្នុងវគ្គទី២ បើទោះបីជាក្រុមកញ្ជ្រោងខៀវដាក់ជើងអស់ក៏ដោយ៕

Image result for swansea city 2-0 leicester city

Olsson runs towards the Swansea fans to celebrate as Leicester's players turn away in disappointment after conceding again

Mawson wheels away in celebration after scoring the first goal to continue Swansea's impressive form since the start of 2017

Jamie Vardy is desperate to find some form, but his first shot of the match was blocked well by Swansea's Jack Cork

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 

Tags: Leicester