CamNews

ព័ត៌មានអន្តរជាតិ 

រុយទំលើថ្ងាសលោកស្រី Clinton ធ្វើឱ្យមានចំណាប់អារម្មណ៍ខ្លាំង លើបណ្ដាញសង្គម (វីដេអូ)

នៅលើបណ្ដាញសង្គម កំពុងតែមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នោះគឺ រឿងរុយទំនៅលើថ្ងាសរបស់
បេក្ខភាពប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ នៅពេលលោកស្រីកំពុងជជែកដេញដោល
ជាមួយលោក Donald Trump។

នៅក្នុងពិធីជជែកដេញដោលដែលមានរយៈពេល ៩០នាទី ត្រូវបានទូរទស្សន៍ផ្សាយផ្ទាល់កាលពីយប់
ថ្ងៃទី ៩តុលា នៅ St Louis រដ្ឋ Missouri អាមេរិក លោកស្រី Clinton ហាក់មិនបានចាប់អារម្មណ៍ទៅ
លើសត្វរុយមួយក្បាលដែលទំលើចិញ្ចើមរបស់ខ្លួន។ រុយនេះ ទំភ្លាមហើរចេញភ្លាម ប៉ុន្តែ រូបភាពនេះ
ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។

យោងតាមទំព័រ 9News មនុស្សជាច្រើនបានប្រៀបធៀបវាដូចទៅនឹងឈុតមួយក្នុងភាពយន្តរឿង
Westworld ក្នុងនោះ សត្វរុយបានទំលើមុខរបស់មនុស្សយន្ត។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ
ចំនួនផ្សេងទៀត បាននិយាយថា លោកស្រី Clinton លើកក្រោយគួរតែស្នើដាក់កន្លែងសួរដេញដោល
នេះឱ្យទៅជា “តំបន់ហាមហោះហើរ”។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺនៅលើបណ្ដាញសង្គម គេឃើញមានគណនីមួយដែលទើប
ត្រូវបានបង្កើតឡើង ដោយដាក់ឈ្មោះថា “រុយគាំទ្រ Hillary” ដែលផ្ញើសារឱ្យគេដឹងថា “កំពុងបង្ហាញ
អំពីការគាំទ្រដល់ Hillary!”

មានអ្នកខ្លះសង្ឃឹមថា រុយនឹងទំលើមុខរបស់លោក Trump បណ្ដាលឱ្យគាត់ត្រូវទះមុខខ្លួនឯង។ ម្ចាស់
គណនីឈ្មោះ Krystyna Hutchinson បានបង្ហោះនៅលើ Twitter ថា “កំពុងតែរង់ចាំវាទំលើមុខលោក
Trump ដើម្បីឱ្យយើងទាំងអស់គ្នាបានឃើញ គាត់ទះទៅលើមុខខ្លួនឯង”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailycaller


Tags: Hillary Clinton រុយ