(ក្រុងឡុងដ៍)៖ កីឡាករនិមិត្តរូបរបស់ក្លឹបហង្សក្រហម Liverpool, Steven Gerrard បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការហើយ បន្ទាប់បម្រើក្នុងវិស័យនេះអស់រយៈពេល ១៨ឆ្នាំក្នុងក្លឹប Liverpool របស់អង់គ្លេស និងក្លឹប LA Galaxy របស់អាមេរិក។
តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិអង់គ្លេស វ័យ៣៦ឆ្នាំ Gerrard បានសម្រេចចិត្តព្យួរស្បែកជើងរបស់គេហើយ បន្ទាប់ពីចំណាយពេល១ឆ្នាំកន្លះចុងក្រោយលេងឲ្យក្លឹបអាមេរិក LA Galaxy និងមិនព្រមបន្តកិច្ចសន្យាថ្មី។
Gerrard ជាកីឡាករយុវជនជាតិថ្នាលចេញពីក្លឹប Liverpool បានចំណាយពេលឲ្យក្លឹបនេះ អស់រយៈពេល ១៧ឆ្នាំយូរជាងគេ ក្រៅពីបានចូលលេងសរុបចំនួន ៧១០ប្រកួត និងស៊ុតបញ្ចូលទី១៨៦គ្រាប់ ក្នុងនោះដែរ Gerrard ក៏បានជួយឲ្យក្រុមហង្សក្រហមឈ្នះពានប្រចាំទ្វីបអឺរ៉ុប UEFA Champions League បានម្តងដែរនៅទីក្រុង Istanbul នៃប្រទេសតួកគី៕
Steven Gerrard លេងឲ្យក្លឹប Liverpool
Gerrard លេងឲ្យក្លឹប LA Galaxy
វីដេអូស៊ុតបញ្ចូលទី ១០គ្រាប់ល្អបំផុតរបស់ Gerrard
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង