CamNews

តារា 

នៅ សូនីតា កើត​ចិត្ត​លែង​អាណិត​ចោរ ពេល​ឃើញ​គេ​វាយ​ជិត​ស្លាប់ បន្ទាប់​ពី​ឪពុក​របស់់​នាង​បាត់​កា​បូប

(ភ្នំពេញ)៖ តារាសម្ដែងស្រី​ដ៏ស្រស់សោភា កញ្ញា នៅ សុនីតា បានបង្ហាញអារម្មណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងបណ្ដាញសង្គមហ្វេសបុក ដែលនាងបានបង្ហោះថា នាងឈប់អាណិតចោរទៀតហើយ ទោះជាបានឃើញពេលមហាជន វាយធ្វើបាបស្ទើរស្លាប់ស្ទើរ​រស់ក្ដី បន្ទាប់ពីលោកចោរបានលួចយកកាបូបលុយ និងទូរស័ព្ទឪពុករបស់នាង កាលពីពេលថ្មីៗនេះ ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល នឹងសំណេរដ៏កម្ររបស់នាង ។

តារាសម្ដែងស្រីស្រស់ នៅ សូនីតា បាននិយាយថា «​ឈប់អារណិតចោរ ពេលគេវ៉ៃទៀតហើយ ឲ្យគេវ៉ៃឲ្យងាប់ចុះ ចង្រៃអីមកយកថ្ពក់យក​កាបូប និង​ទូរស័ព្ទដៃប៉ា ទៅអស់គ្មានសល់អ្វីទេ ឲ្យចោរហ្នឹងយកទៅចុះ ហែងយកទៅ និងគេដាក់ទំនាយ គេដាក់បណ្ដាសារ គ្រប់ពេល មួយថ្ងៃៗ​អត់រកស៊ីអីទេ គិតតែរកវិធីណា ធ្វើមិចឲ្យលួចគេបាន គេខំរកស៊ីចង់ងាប់ ពួកវាមកលួចគេស្រួលៗ ឲ្យឡានបុកឲ្យងាប់ចុះ!»។

នេះបញ្ជាក់ឲ្យឃើញថា តារាសម្ដែង នៅ សូនីតា កន្លងមកតែងតែមានចិត្តអាណិតអាសូរដល់ចោរពេលត្រូវមហាជន ចោលរោមវាយធ្វើបាប ពេលលួចទ្រព្យសម្បត្តិគេម្ដងៗ ព្រោះមើលទៅគួរឲ្យទេវនាណាស់ ពោលចោរខ្លះត្រូវគេវាយសល់តែដង្ហើមចង្រិតក៏មាន ប៉ុន្តែពេលប៉ះលើគ្រួសាររបស់ នៅ សូនីតា នាងក៏ដាក់បណ្ដាសារចោរតែម្ដង ព្រោះក្ដៅចិត្តពេក។

តារាសម្ដែងមុខស្រស់ ប្រកបដោយមន្តស្នេហ៍ នៅ សុនីតា មួយរយៈចុងក្រោយនេះ នាងហាក់មានការងារធ្វើជាច្រើន ព្រោះត្រូវទទួលធ្វើជាពិធីការិនីផង,តារាសម្ដែងផង និងតារាចម្រៀងផង ។ កាន់តែប្លែកជាងនេះ ការស្លៀកសម្លៀកបំពាក់ ក៏មានភាពល្បីល្បាញខ្លាំងដែរ ព្រោះគ្រាន់តែចូលរួមកម្មវិធីប្រគំតន្រ្តី រ៉ូបដែលនាងស្លៀក គឺមានតម្លៃរាប់រយដុល្លារឯណោះ ពិសេសរ៉ូបពណ៌ទឹកសមុទ្រចុងក្រោយនេះ ត្រូវបានគេដឹងថា មានតម្លៃជិតមួយពាន់ឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Nov sonita