(បាងកក)៖ រដ្ឋសភានៃប្រទេសថៃត្រូវបានគេរំពឹងទុកថា នឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ៍នេះតែម្តង ដែលវាបានកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ នេះបើតាមការផ្សាយរបស់ Reuters ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕
ប្រភព ៖ CNA