CamNews

តារា 

អ្នកគាំទ្រហាក់ប្រតិកម្មបន្ទាប់ពីឃើញតារាស្រី Kim So Hyun បានផ្លាស់​ប្តូរ​រូប​រាង​មុខ​មាត់​ទាំង​ស្រុង

(កូរ៉េ)៖​ នាង Kim So Hyun តារាសម្តែងកូរ៉េម្នាក់ ដែលធ្វើឲ្យអ្នកគាំទ្រ សឹងតែមើលនាងលែងស្គាល់ ព្រោះនាងផ្លាស់ប្តូររូបរាង​ខុសប្លែក ពីធម្មជាតិ​យ៉ាងខ្លាំង។ នៅក្នុងកម្មវិធីពានរង្វាន់តារាមួយ ដែលមានឈ្មោះ​ថា MAMA កាលពី​ចុងឆ្នាំ២០១៥ កន្លង​ទៅ នេះមានការចូលរួម ពីតារាប្រុសស្រីកូរ៉េជាច្រើនដួង ដែលហាក់ដូចជាបានបង្ហាញ ពីរូបរាង​និងមុខមាត់ថ្មី​របស់តារាស្រី Kim So Hyun ហើយមានអ្នកលើកឡើង ថា «I can’t believe Kim So Hyun changed so much this is unnatural» ដែលមានន័យថា «ខ្ញុំសឹងមិនជឿថា Kim So Hyun ផ្លាស់ប្តូរច្រើនបែបនេះ វាមិនមែនជាធម្មជាតិទេ»។

Kim So Hyun ហាក់​ដូចជា មិនត្រូវគេទទួលស្គាល់ថា ជានាងទេ នៅក្នុងកម្មវិធី MAMA នោះ ហើយក៏មានការជជែករកខុសត្រូវទៀត​ផង ពេលនោះ ដែលម្នាក់ៗ​គិតថា ប្រហែលជាពិធីករ​​ប្រកាសឈ្មោះខុសផង ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នា ​ស្មានមិនដល់ គឺជា Kim So Hyun ពិតមែន តែបើយើងក្រឡេកមើលមួយភ្លែត ប្រហែលជាយល់ថា ជាតារាប្រុសហើយ៕


ផ្តល់សិទ្ធិដោយ ៖ ​ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS