CamNews

ព័ត៌មានអន្តរជាតិ 

អាកាសចរណ៍អេហ្ស៊ីប EgyptAir ប្រកាសផ្តល់សំណងបណ្តោះអាសន្ន ២៥,០០០ដុល្លារ​ ដល់គ្រួសារជនរងគ្រោះម្នាក់ៗ

(គែរ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិអេហ្ស៊ីប EgyptAir បានថ្លែងថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងរួចហើយ ដែលខ្លួននឹងផ្តល់ប្រាក់សំណងជាបណ្តោះអាសន្ន ចំនួន២៥,០០០ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ។ នេះបើតាមការចេញផ្សាយ នាយប់ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយសារព័ត៌មាន BBC។

គួរបញ្ជាក់ថា ជើងហោះហើរ EgyptAir Flight MS804 បានធ្លាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ អំឡុងពេលធ្វើដំណើរពីទីក្រុងប៉ារីស ទៅប្រទេសអេហ្សីប កាលពីថ្ងៃទី១៩ ខែឧសភា បានបណ្តាលឲ្យមនុស្ស ៦៦នាក់ នៅលើនោះស្លាប់ទាំងអស់។ បច្ចុប្បន្ននេះប្រអប់ខ្មៅទាំងពីរត្រូវបានរកឃើញ ហើយក្រុមជំនាញ​ បាននិងកំពុងទាញយកទិន្នន័យពីពួកវា ដើម្បីស្វែងយល់ពីមូលហេតុធ្លាក់៕


 


ប្រភព ៖ ប៊ីប៊ីស៊ី/អេប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Egyptair Int news Hot news