លោកស្រី Hillary Clinton ខកចិត្តនៅពេលត្រូវចាញ់ឆ្នោត។ លោកស្រីឱ្យដឹងថា ភាពឈឺចាប់ក្នុង
ចិត្តនឹងអូសបន្លាយពេលវែង ប៉ុន្តែ លោកស្រីសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់ត្រូវតែទទួលស្គាល់
លទ្ធផលនៃការបោះឆ្នោតនេះ។
លោកស្រី Hillary Clinton និងស្វាមី បង្ហាញខ្លួននៅមុខក្រុមអ្នកគាំទ្រ បន្ទាប់ពីចាញ់ឆ្នោត
លោកស្រី Hillary Clinton ថ្លែងថា “ពិតជាមានមោទនភាព និងអរគុណដែលមានឱកាសប្រជែង
ឆ្នោតលើកនេះ”។
លោកស្រី Hillary Clinton មានប្រសាសន៍ថា “ព្រះនឹងប្រទានពរដល់មិត្តទាំងអស់គ្នា និងដល់ទឹកដី
អាមេរិក”។ លោកស្រី ក៏បានអរគុណដល់អ្នកទាំងអស់ដែលបានគាំទ្រលោកស្រី។ លោកស្រីក៏បាន
អរគុណដល់លោក Obama និងភរិយាផងដែរ។
អ្នកគាំទ្រលោកស្រី Hillary Clinton ខ្លះយំ នៅពេលលោក Trump ជាប់ឆ្នោត
លោកស្រី Hillary Clinton បានលើកទឹកចិត្តខ្លួនឯងថា “មិត្តទាំងឡាយ! ពេលខ្លះយើងជោគជ័យ
ពេលខ្លះយើងបរាជ័យ។ បរាជ័យគឺមានការឈឺចាប់ ប៉ុន្តែ សូមកុំបាត់បង់ទំនុកចិត្តក្នុងការតស៊ូដើម្បី
យុត្តិធម៌ និងសេចក្ដីពិត”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Youtube