CamNews

តារា 

នាង Aff taksaorn និយាយអំពីជីវីតគ្រួសារខ្លួន ស្តាប់ហើយអួលដើម គរ

ថៃ ៖ ជាទូទៅមនុស្សយើងទាំងអស់សុទ្ធតែប៉ងប្រាថ្នាជួបតែរឿងល្អៗក្នុងឆាកជីវីត ប៉ុន្តែអ្វីៗមិនមែនចេះតែតាមចិត្តរបស់យើងរហូតនោះទេ ដូច្នេះហើយអ្នកត្រូវហ៊ាន ប្រឈមមុខនឹងទទួលយកការពិត ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនឹងជីវីត របស់តារាសម្តែងស្រីនាង Aff taksaorn និងស្វាមីគឺ លោក Songkran Taechanarong ដែលកំពុងតែប្រឈមមុខនឹងការលែងលះ ។ 

តារាសម្តែងស្រីវ័យ ៣៧ ឆ្នាំរូបនេះ នៅតែនិយាយទាំងអួលដើមគរថា អ្នកនឹងមិនត្រលប់ទៅជួបជុំជាមួយនឹងស្វាមីដាច់ខាត បើទោះបីអ្នកទាំងពីរនៅមិនទាន់លែងលះក៏ដោយចុះ ប៉ុន្តែប្តីប្រពន្ធមួយគូនេះបានរស់នៅបែកផ្ទះគ្នាអស់រយៈពេលជាង ១ ឆ្នាំទៅហើយ ។ 

នាង Aff taksaorn បន្ថែមថា មានបញ្ហាច្រើនណាស់ដែលកើតមានក្នុងជីវីតគូរបស់នាង ទើបបណ្តាលឲ្យខ្លួននាងផ្ទាល់ សម្រេចចិត្តចាកចេញ ព្រមទាំងជាផ្លូវល្អបំផុត សម្រាប់ប្តីប្រពន្ធមួយគូនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Songkran Taechanarong និងនាង នាង Aff taksaorn នៅតែបន្តជួបគ្នាជារឿយៗ ដោយសារតែកូនស្រីរបស់អ្នកទាំងពីរគឺនាង Nong Pee Mai ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Aff taksaorn Songkran Taechanarong Kwang Sumpaka