CamNews

ព័ត៌មានអន្តរជាតិ 

NATO ថា ក្រុម ISIS គ្រោង​ប្រើ​អាវុធ​គីមី និង​នុយ​ក្លែអ៊ែរ ក្នុង​ការ​វាយ​ប្រហារ អង់​គ្លេស (Video)

(អាមេរិក)៖ ប្រធានសន្ដិសុខ អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) បាននិយាយថា ក្រុមឧទ្ទាម ISIS គ្រោង​នឹងប្រើប្រាស់​អាវុធគីមី ឬអាវុធនុយក្លែអ៊ែរ ដើម្បីវាយប្រហាស ទៅលើចក្រភពអង់គ្លេស ។ នេះបើយោងតាមការចេញផ្សាយ ​របស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា។​


នៅក្នុងសន្និសិទ Security & Counter Terror នៅទីក្រុងឡុងដ៍ លោក Jorge Berto Silva អនុប្រធាន​គណៈកម្មការ ប្រឆាំងភេរវកម្មអឺរ៉ុប បានឲ្យដងថា អាវុធគីមី, អាវុធជីវសាស្ត្រ, ជាតិវិទ្យុសកម្ម និងអាវុធនុយក្លែអ៊ែរ គឺជា​អាវុធ​ដ៏មានគ្រោះថ្នាក់បំផុត ហើយអាវុធទាំងនេះ គឺត្រូវបានក្រុមឧទ្ទាម ISIS ត្រៀមនឹងយកមកប្រើប្រាស់​​ក្នុងការ​វាយ​ប្រហារចក្រភពអង់គ្លេស ក្នុងពេលឆាប់នេះ។

លោក Jamie Shea មន្ត្រីសន្ដិសុខជាន់ខ្ពស់ NATO បានថ្លែងឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានទទួលយកសាធាតុ​គីមី ​ពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីផលិតអាវុធប្រល័យលោក ដោយក្នុងនោះ មានអាវុធគីមី និងអាវុធនុយក្លែអ៊ែរ​ ជាដើម៕






ប្រភព ៖ អ័រតេ 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: ISIS EU NATO Int news Hot news