ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Manchester United កាលពីព្រឹកមិញត្រូវ ក្លឹបម្ចាស់ផ្ទះក្ងានស Swansea City ទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្រោមលទ្ធផល ពិន្ទុ ២-១ ក្នុងព្រឹត្ដិការណ៍ Premier League វគ្គប្រកួតទី ៤។
Swansea City បានផ្ដួល Manchester United ក្នុងទឹកដីរបស់ខ្លួន កាលពីព្រឹកមិញដោយ ពិន្ទុ ២-១ ក្រោមបច្ចេកទសនៃការស្វែងរកគ្រាប់បាល់របស់កីឡាករ Andre Ayew នៅនាទីទី ៦១ និងគ្រាប់ទី២ ដោយកីឡាករ Bafetimbi Gomis នៅនាទីទី ៦៦។ ចំណែក Man United វិញអាចរកបានតែមួយគ្រាប់ប៉ុណ្ណោះ គឺ នៅនាទីទី ៤៨ ដោយកីឡាករ Juan Mata ។
គូសបញ្ជាក់ផងដែរថា ជំនួបប្រកួត នេះ Man United មិនបានដាក់កីឡាករ អ្នកចាំទីរបស់ខ្លួន David De Gea នោះទេក្រោយពីមានបញ្ហាពាក់ព័ន្ធនឹង ទីផ្សារជាមួយ Real Madrid ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី