ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីឈ្មោះប្រចាំប្រទេសថៃ អ្នកនាង Chompoo araya កាលពីពេលថ្មីៗនេះបានទៅមើលកូនប្រុស របស់អ្នកស្រី Lydia ដែលត្រូវជាបងប្អូនជីដូនមួយរបស់នាង ដែលទើបតែផ្តល់កំណើតឲ្យកូនជាលើកដំបូង ។
កាលពីថ្ងៃទី ៣១ ខែកក្កដា ម្សិលមិញនេះ អ្នកនាង Chompoo araya បានធ្វើឲ្យតារាស្រី Lydia មានការភ្ញាក់ផ្អើល ដោយសារបានឃើញវត្តមានរបស់តារាល្បីទៅដល់ផ្ទះរបស់ខ្លួនដើម្បីមើលកូនប្រុស របស់ខ្លួនដោយផ្ទាល់តែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Lydia មានចិត្តរំភើបយ៉ាងខ្លាំង ក្រោយបានជួបជាមួយ Chompoo araya ក្រោយពីខានជួបគ្នាអស់រយៈពេលជាយូរណាស់មកហើយ ព្រោះ Chompoo មានការមមាញឹកជាមួយនឹងការងារខ្លាំងពេក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook