CamNews

តារា 

តើកំពូលតារាចម្រៀងតៃវ៉ាន់ លោក Jay Chou រំពឹងថានឹងយកកូនទីពីរ ជាស្រីឬប្រុស?

ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងតៃវ៉ាន់ លោក Jay Chou បានបង្ហើបប្រាប់ថា អ្នកនាង Hannah Quinlivan ដែលជាភរិយារបស់លោកពេលនេះកំពុងតែនឹងពពោះកូនទីពីរ ខណៈពេលដែលកូនដំបូងនៅតូចនៅឡើយ ។ 

លោក Chou បានឆ្លើយយល់ព្រមនូវពាក្យចចាមអារាមដែលថា ភរិយារបស់លោកកំពុងតែពពោះកូនទីពីរនៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់ នៅលើគេហទំព័រហ្វេសប៊ុករបស់លោក ។ តារាចម្រៀង លោក Chou ក៏សង្ឃឹមថាកូនក្រោយរបស់លោកគឺជាកូនប្រុសផងដែរ ។ 

ពាក្យចចាមអារាមនេះត្រូវបានកាន់តែលេចដុះដានឡើងកាលពីពេលថ្មីៗនេះ ម្យ៉ាងវិញទៀតនាង Quinlivan ក៏ត្រូវបានប្រភពដដែលបញ្ជាក់ថា រូបនាងផ្ទាល់បានដាក់ពាក្យឈប់សម្រាកពីការងារមួយរយៈ និងកាត់បន្ថយការបង្ហាញមុខជាសាធារណៈ ដើម្បីសុវត្ថិភាពនាងនិងកូននៅក្នុងផ្ទៃ ។ 

គួរបញ្ជាក់ឲ្យដឹងថា ពពោះកូនលើកក្រោយនេះគឺជាកូនទីពីរបស់ លោក Chou និងភរិយាបន្ទាប់ពីកូនស្រីដំបូងរបស់ពួកគេ ដែលមានឈ្មោះថា Hathaway បានចាប់កំណើតនៅខែ កក្កដា ឆ្នាំ ២០១៥ ដែលជាចំណងដៃក្រោយពេលដែលពួកគេរៀបការ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ channelnewsasia


Tags: Jay Chou Hannah Quinlivan