ព័ត៌មានកំសាន្ត ៖ ភរិយាសំណប់ចិត្តរបស់លោក Jay Chou គឺអ្នកនាង Hannah Quinlivan គឺមានទំនួលខុសត្រូវសម្រាប់ភាពជាម្តាយ បន្ទាប់ពីបានផ្តល់កំណើតឲ្យកូនស្រីជាទីស្រលាញ់គឺ Hathaway ។
កាលពីពេលថ្មីៗនេះ អ្នកនាង Hannah Quinlivan បានទៅរៀនវិធីដើម្បីធ្វើម៉្សៅជំនួយដល់មេនំប័ុង ដើម្បីធ្វើជានំឃេក ដោយផ្ទាល់ដៃសម្រាប់កូនស្រីជាទីស្រលាញ់ Hathaway នៅក្នុងថ្ងៃខួបកំណើត នាអាយុ ១ ឆ្នាំនិង កំរងផ្កាសម្រាប់ពាក់នៅលើក្បាលដ៍គួរឲ្យស្រលាញ់សម្រាប់កូនស្រី ។
គួរបញ្ជាក់ឲ្យដឹងថា ភរិយារបស់លោក Jay Chou មិនត្រឹមតែជាតារាស្រីមួយរូបដែលស្រស់ស្អាតនោះទេ នាងថែមទាំងជានារីម្នាក់ដែលចេះរៀបចំទុកដាក់ ផ្ទះសម្បែង ពូកែមើលថែកូននិងជានារីម្នាក់ដែលមានស្នាដៃ ក្នុងការឆ្នៃប្រឌិតថែមទៀតផង ។
បើយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ភរិយាយសំណប់ចិត្តរបស់លោក Jay Chou គឺអ្នកនាង Hannah Quinlivan បាននិយាយថា នាងគ្រាន់តែសង្ឃឹមថា នឹងអាចធ្វើនំខួបកំណើតសម្រាប់កូនស្រីរបស់នាងដោយផ្ទាល់ដៃ ពេលនេះនាងបានសម្រេចបំណងរបស់នាងហើយ ។
ក្រុមអ្នកគាំទ្រ មានការស្ងែងសរសើរតារាស្រី Hannah Quinlivan ថា ជាមនុស្សម្នាក់ដែលឆ្លាត ស្អាតហើយពូកែ ហើយក៍បានសរសើរលោក Jay Chou ថា ពិតជារើសភរិយាមិនខកបំណងមែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop