CamNews

តារា 

លោក Jay Chou និងភរិយាបានរៀបចំកាដូ ២ យ៉ាងដ៏អស្ចារ្យបំផុតមិនធ្លាប់មាន នៅក្នុងថ្ងៃពិធីខួបកំណើតកូនស្រី

ព័ត៌មានកំសាន្ត ៖ តារាម៉ូដែល Hannah Quinlivan ដែលត្រូវជាភរិយារបស់តារាល្បីរូបសង្ហាគឺលោក Jay Chou បាននាំគ្នាប្រារព្ធពិធីខួបកំណើតជាលើកដំបូង ឲ្យកូនស្រីជាទីស្រលាញ់គឺនាង Hathaway ដែលកូនរបស់តារាល្បីឈ្មោះទាំង ២ នាង Hathaway នាក់នេះបានចាប់កំណើតនៅថ្ងៃទី ១០ ខែមិថុនា ។ 

តារាម៉ូដែល Hannah Quinlivan បានធ្វើការរៀបរាប់ជាមួយនឹងការបង្ហោះទៅលើគណនីហ៊្វេសប៊ុករបស់នាង ដោយរូបថតទាំងនោះបានបង្ហោះកាលពីថ្ងៃទី ៨​ ខែមិថុនា ដោយនិយាយថា "នាងមិននឹកស្មានថា ខ្លួនឯងអាចចំណាយពេលដល់ទៅ ៧ ម៉ោង ដើម្បីធ្វើនំខួបកំណើតដោយផ្ទាល់ដៃឲ្យកូនស្រីជាទីស្រលាញ់របស់នាងបានទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ នេះគឺជាបំណងប្រាថ្នារបស់នាង ហើយនាងតែងតែគិតថា នឹងរៀនធ្វើនំឲ្យបានល្អបំផុត ដើម្បីថ្ងៃក្រោយនៅពេលដែលនាងមានកូន នាងប្រាកដជាអាចធ្វើនំដោយផ្ទាល់ដៃសម្រាប់កូនខ្លួនឯងបាន ហើយពេលនេះនាងក៏បានសម្រេចបំណងប្រាថ្នារបស់ខ្លួន" ។​




ហើយលោក Jay Chou បានច្រៀងចម្រៀងមួយបទ ទៅកាន់កូនស្រីជាទីស្រលាញ់នៅក្នុងការប្រគុំតន្រ្តីរបស់គាត់ កាលពីថ្ងៃអាទិត្យ ទី ១០ ខែមិថុនានេះ នៅក្នុងទីក្រុង Beijing ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក Jay Chou ថែមទាំងបានបង្ហោះរូបថតនៅលើគណនី Weibo បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់ ជាងនេះទៅទៀត លោកថែមទាំង បំពេញនូវកាតព្វកិច្ចនៅក្នុងនាមជាប៉ា ដ៏ល្អម្នាក់ជូនពរទៅដល់កូនស្រីដោយនិយាយពាក្យថា រីករាយថ្ងៃកំណើតព្រះនាងតូចរបស់ប៉ា ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone


Tags: Jay chou Hannah Quinlivan Hathaway