CamNews

តារា 

មានប្រពន្ធកូនមួយទៅហើយ តារាចម្រៀងរូបនេះ ទើបសម្រេចចិត្តបង្កើតអុិនស្រ្តាក្រាមផ្ទាល់ខ្លួន

កំសាន្ត ៖ តារាចម្រៀងល្បីឈ្មោះ ជនជាតិតៃវ៉ាន់ លោក Jay Chou ក្រោយរៀបការជាមួយនិងមិត្តស្រីកាលពីឆ្នាំ ២០១៤ ហើយ ពេលនេះលោកមានកូនស្រីម្នាក់ ទើបលោកសម្រេចចិត្តបង្កើតអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកគាំទ្រតាមដានជីវីតរបស់លោក ។ 

កាលពីម្សិលមិញនេះ ស្វាមីរបស់នាង Hannah Quinlivan បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមដំបូង ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "សួស្តីខ្ញុំបាទគឺ​ Jaychou ហើយនេះគឺជាលើកដំបូងក្នុងរយៈពេល ១៧ ឆ្នាំហើយដែលខ្ញុំប្រលូកក្នុងវិស័យសិល្បៈ ដែលខ្ញុំចាប់ផ្តើមមាន(អុិនស្រ្តាក្រាម) វាជារបស់ផ្ទាល់ខ្លួន ដោយសារតែខ្ញុំគិតថា ថ្ងៃណាមួយខ្ញុំនឹងមានមិត្តជាតារាហូលីវូដ ហើយពួកគេនឹងចង់តាមដានរឿងផ្ទាល់ខ្លួន និងជីវិតប្រចាំថ្ងៃរបស់ខ្ញុំដូចគ្នា ហាហា ហើយក៏សូមទោសចំពោះ markruffalo ដែលក្លែងបន្លំធ្វើជារូបខ្ញុំកន្លងមកនេះ" ។

គួរបញ្ជាក់ឲ្យដឹងថា ឈ្មោះអុិនស្រ្តាក្រាម ពិតប្រាកដរបស់តារាចម្រៀងវ័យ ៣៨ ឆ្នាំរូបនេះ គឺមានឈ្មោះថា "jay________chou" 

តោះទៅ Follow អុិនស្រ្តាក្រាមរបស់លោកទាំងអស់គ្នា ព្រោះ Admin ក៏ Followed ហើយដែរ ។

លោក Jay Chou និងនាង Hannah Quinlivan ដែលជាភរិយាកាលនៅពរពោះកូនដំបូង ប៉ុន្តែពេលនេះ កូនស្រីរបស់ពួកគេបានបង្កកំណើតរួចហើយ ។ អ្នកទាំងពីរត្រៀមនឹងយកកូនទី ២ ក្នុងពេលឆាប់ៗនេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shangiist


Tags: Jay Chou Hannah Quinlivan