CamNews

តារា 

វ៉ាន់ ម៉ូនិច ឪពុក​ម្ដាយ​ដឹង​ឮ ពី​ចំណង​ស្នេហ៍​ជាមួយ ថៅកែ​លក់​រថយន្ត​វ័យ​ក្មេង

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍កញ្ញា វ៉ាន់ ម៉ូនិច
ហាក់មមាញឹក និងការងារសិល្បៈ របស់នាងយ៉ាងខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន ព្រោះថា
តារាសម្តែង ធ្មេញជំពើសរូបនេះ ត្រូវបានបណ្តាក្រុមហ៊ុន និងផលិតកម្ម ក្នុងស្រុមមួយចំនួន បាន
អញ្ជើញនាងឲ្យ ចូលរួមក្នុងកម្មវិធី និងសម្តែងជាញឹកញាប់ ។ ជាស្តែងថ្ងៃទី ១២ ខែឧសភា ឆ្នាំ
២០១៣នេះ កញ្ញា វ៉ាន់ ម៉ូនិច ក៏កំពុងតែត្រៀមខ្លួន ថតឲ្យកម្មវិធី"ឡូយ៩" ដែលត្រូវចាក់បញ្ចាំង
នៅលើកញ្ចក់ទូរទស្សន៍ CTN ផងដែរ ។

ស្រីស្រស់ វ៉ាន់ ម៉ូនិច បានបង្ហើបប្រាប់ឲ្យដឹងថា "បច្ចុប្បន្នការងាររបស់ខ្ញុំ កំពុងតែមមាញឹកយ៉ាងខ្លាំង
ព្រោះខ្ញុំត្រូវបណ្តា ក្រុមហ៊ុនហៅចូលរួម ក្នុងកម្មវិធីញឹកញាប់ ជាប់រដឹកតែម្តង"។ ជុំវិញរឿងរ៉ាវនិងជីវិត
ឯកជន របស់ស្រីតូចច្រឡឹងធ្មេញជំពើស បង្កប់មន្តស្នេហ៍វ័យ ២០ឆ្នាំរូបនេះវិញ កាលពីពេលកន្លងទៅ
ថ្មីៗនេះ នាង ធ្លាប់បានបង្ហើបប្រាប់គេហទំព័រ LookingTODAYឲ្យដឹងថា នាងគ្មានទំនាក់ទំនងស្នេហា
ជាមួយបុរសណាម្នាក់ឡើយ តែមានបុរសៗ តាមស្រឡាញ់ច្រើន ។

បន្ទាប់ពីអះអាងយ៉ាងដូច្នេះរួចមក ស្រាប់តែថ្មីៗនេះកញ្ញា វ៉ាន់ ម៉ូនិច បានបង្ហើបប្រាប់ LookingTODAY
បែបលាក់លាមអៀនមាត់ថា "តាមពិតទៅ ខ្ញុំមានសង្សាររួចហើយ..! ទំនាក់ទំនងខ្ញុំ និងគាត់(សង្សារ)
មានរយៈពេល៥ឆ្នាំហើយ តែខ្ញុំនិងគាត់ទើបតែ ចាប់ចិត្តស្រឡាញ់គ្នា ទៅវិញទៅមក មានរយៈពេល
ជាង២ឆ្នាំនេះទេ បើគិតដល់ថ្ងៃទី៧ ខែឧសភានេះគឺមាន រយៈពេល២ឆ្នាំ៣ខែគត់ "។

តារាសម្តែងរូបស្រស់ស្រស់សោភា វ៉ាន់ ម៉ូនិច បានបង្ហើបឲ្យដឹងទៀតថា "សង្សាររបស់ខ្ញុំគាត់ទើប តែ
មានអាយុ២២ឆ្នាំទេ តែចិត្តគំនិតរបស់គាត់ ដូចចាស់ទុំអ៊ីចឹង ។ គាត់នៅសិក្សានៅឡើយ តែគាត់ក៏បើក
ជំនួញរកស៊ីលក់ឡាន នៅផ្ទះផងដែរ"។ ស្រីស្រស់សម្បូរកន្លង់ៗ ចោមរោមសុំស្នេហ៍កញ្ញា វ៉ាន់ ម៉ូនិច
បានបន្ថែមទៀតថា បុរសជាសង្សារដែលកំពុង មានទំនាក់ទំនងគ្នានេះ គឺរស់នៅត្រើយខាងកើត ស្ពាន
ជ្រោយចង្វារ និងជាកូនមន្រ្តីរាជការទៀតផង ។

ចំពោះសង្សារសំណព្វចិត្តរបស់ ម៉ូនិច វិញ នាងបានឲ្យដឹងថា "សង្សាររបស់ខ្ញុំ គាត់អត់ចង់ឲ្យ ខ្ញុំប្រឡូក
ក្នុងសិល្បៈទេ ហើយមួយរយៈនេះខ្ញុំ និងគាត់ក៏អត់សូវបានជួបគ្នាដែរ ព្រោះខ្ញុំជាប់រវល់រៀងៗខ្លួន ។ តែ
នៅពេលទំនេរខ្ញុំ តែងផ្ញើរសារ ជូនគាត់"។

បើទោះបីជា ម៉ូនិច មានទំនាក់ទំនងស្នេហា ជាមួយកូនមានទ្រព្យស្តុក នៅត្រើយខាងកើត ក៏ពិតមែន
តែនាងមិនដែលលាក់លៀម ជាមួយក្រុមគ្រួសារ របស់នាងឡើយ ពោលគឺក្រុមគ្រួសារទាំងពីរ បាន
ដឹងទាំងអស់គ្នា ហើយបុរសជាសង្សារ តែងតែទៅលេងផ្ទះរបស់នាង និងទៅដើរលេង ញ៉ាំអីជាមួយ
ក្រុមគ្រួសារ នាងជាញឹកញាប់ផងដែរ ។

កញ្ញា វ៉ាន់ ម៉ូនិច បានឲ្យដឹងថាកាលពី ពេលកន្លងទៅ សង្សាររបស់នាងបានឆេះដុំ ជាមួយនាងយ៉ាង
ខ្លាំង នៅពេលឃើញ កាសែតក្នុងស្រុកមួយ ចុះផ្សាយថា នាងមានទំនាក់ទំនង ស្នេហាជាមួយកូន
មន្រ្តីដែលមិនមែនជារូបលោក ។

តែទោះជាយ៉ាងណា ម៉ូនិច នៅតែអះអាងថា ខ្លួននិងសង្សារពិតជាស្រឡាញ់គ្នា ទៅវិញទៅមកខ្លាំងពិត
មែន ហើយក៏គ្មានបុរសណាម្នាក់ អាចដណ្តើមបេះដូងនាង ពីសង្សារសំណព្វចិត្ត ម្នាក់នេះបានដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: vann monich entertainment khmer star