(លីវើភូល)៖ ក្រុហង្សក្រហម Liverpool រកបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងទឹកដីរបស់ខ្លួន តាមរយៈពេលបានស្មើលទ្ធផលទល់នឹងតោខៀវ Chelsea ១-១ យប់មិញនេះបញ្ចប់សប្តាហ៍ទី៣៧នៃ Premier League ក្នុងជើងទី២ ។
កីឡាករខ្សែបម្រើ Eden Hazard ឲ្យក្រុមភ្ញៀវ Chelsea នៅនាទីទី៣២ ក្នុងវគ្គទី១ តែត្រូវបានអតីតកីឡាករខ្សែប្រយុទ្ធ ក្លឹប Aston Villa មកពីប៊ែលហ្ស៊ិក Christian Benteke រកបានគ្រាប់តាមស្មើវិញនៅនាទីទី៩០ចុងម៉ោង ដែលធ្វើក្រុម ខ្លាំងទាំងហែកចែកគ្នាត្រឹមម្នាក់១ពិន្ទុនៅកីឡដ្ឋាន Anfield ចុងរដូវកាលឆ្នាំ២០១៥-២០១៦ ។
ទន្ទឹមនឹងនោះលទ្ធផល ២ប្រកួតផ្សេងទៀតនាយប់មិញនេះដែរ Norwich City បានបំបាក់ Watford ៤-២ ខណៈដែល ក្រុមម្ចាស់ផ្ទះ Sunderland លត់ Everton ៣-០ ក្នុង Premier League យប់មិញដូចគ្នា ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង