CamNews

តន្រ្តី 

John Mayer សរសេរចំរៀងថ្មីមួយបទ និយាយអំពីអតិតមិត្តស្រី Taylor Swift (មានវីដេអូ)

ថ្ងៃនេះ John Mayer បានបញ្ចេញផ្សាយបទចំរៀងថ្មីមួយបទ ដែលនិយាយពីរឿងរ៉ាវស្នេហា
ជាមួយនឹង តារាចំរៀងស្រី Taylor Swift កន្លងមក ដែលចេញជាមួយនឹង វីដេអូទំនុកច្រៀង
និង នារីម្នាក់ដែលធ្លាប់ល្បីពេញអ៊ីនធើណេតគឺ Johanna Rohrback ជាអ្នកសំដែងក្នុងវីដេអូ
នោះ ។



John Mayer បានបាត់មុខចេញពីពិភពចំរៀង ជាយូរណាស់មកហើយ ចាប់តាំងពីបទចុងក្រោយ
បំផុត Born and Raised និង Battle Studies ដែលត្រូវចេញតាំងតែពីឆ្នាំ ២០១១ ត្រូវលើកចេញ
មកឆ្នាំ ២០១២ វិញ ដោយសារលោកមានបញ្ហាបំពង់ក ត្រូវវះកាត់ ។ រហូតមកដល់ថ្ងៃនេះទើប
លោកបញ្ចេញបទនេះ ដែលមានចំណងជើងថា " Paper Doll " ហើយក៏បានបង្ហើបថា លោកកំពុង
សរសេរបទចំរៀងថ្មី​ ទុកសំរាប់ Album ទី ៦ របស់លោកផងដែរ ។ ដើម្បីកុំអោយទន្ទឹងរង់ចាំយូរ
ថា តើចំណុចមួយណា ដែល John Mayer សរសេរអំពី Taylor Swift នោះ ចឹងយើងទៅចូលរួម
ទស្សនាទាំងអស់គ្នា ៕



ដោយ ៖ លីលី
ប្រភព ៖ celebuzz 


Tags: taylor swift john mayer star singer