(ក្រុងឡុងដ៍)៖ អតីតគ្រូបង្វឹករបស់ក្លឹបស្តេចស Real Madrid លោក Rafael Benitez ត្រូវបានថ្នាក់ដឹកនាំក្លឹបលេងនៅ Premier League ក្រុម សារិកាព្រៃ Newcastle United តែងតាំងឲ្យដឹកនាំក្លឹបបន្តជំនួសតំណែងលោក Steve McClaren ត្រូវបានបណ្តេញចេញពីតំណែងកាលពីម្សិល មិញ ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំ នេះបើយោងតាមសារព័ត៌មាន BBC ។
គ្រូបង្វឹកលំដាប់កំពូល ដែលធ្លាប់ដឹកនាំក្លឹបធំៗមានដូចជា Chelsea, Liverpool, Napoli និងចុងក្រោយដឹកនាំក្លឹប Real Madrid ត្រូវបានអតីត កីឡាករនិម្មិតរូបរបស់ក្លឹបលោក Alen Shearer ជឿជាក់ថា គ្រូបង្វឹកថ្មីជនជាតិអ៊ីតាលី ខាងលើនឹងអាចជួយ Newcastle United បន្តលេងនៅ Premier League រដូវកាលក្រោយបាន ទោះកំពុងស្ថិតក្នុង តំបន់គ្រោះថ្នាក់លេខ១៩ក្នុងតារាងក៏ដោយ ។
គ្រូបង្វឹក Rafael Benitez វ័យ៦៣ឆ្នាំ មិនបានដឹកនាំក្លឹបណាមួយនោះទេ ក្រោយពេលប្រធានក្លឹប Real Madrid បញ្ឈប់ពីតំណែងកាលពីចុងខែ មករា ឆ្នាំ២០១៦ ដោយដាក់ជំនួសមកវិញដោយគ្រូបង្វឹកយុវជន Zinedine Zidane រហូតដល់បច្ចុប្បន្ន ៕
គ្រូបង្វឹកថ្មី Rafael Benitez
គ្រូបង្វឹក Steve McClaren ដែលត្រូវបានបណ្តេញចេញពីតំណែង
កីឡាករក្រុម Newcastle United ហ្វឹកហាត់ត្រៀមជួបម្ចាស់ផ្ទះ Leicester City រាត្រីថ្ងៃចន្ទ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី