CamNews

តារា 

ជិតដល់ថ្ងៃឆ្លងទន្លេហើយ តារាថៃនាង Pat napapa បែរជា...

ព័ត៌មានកំសាន្ត ៖ ក្រោយពីរៀបការមិនបានប៉ុន្មានខែផង ស្រាប់តែតារាសម្តែងស្រីថៃនាង Pat napapa ត្រូវបានប្រភពជិតដិតរបស់នាងបានទម្លាយប្រាប់អ្នកកាសែតថា រូបនាងមានផ្ទៃពោះតាំងពីមុនរៀបការ ៤ ខែទៅហើយ ។ ហើយកូនក្នុងផ្ទៃគឺជាកូនប្រុសថែមទៀតផង ។ 

រាប់មកទល់ថ្ងៃនេះតារាថៃមួយដួងនេះជិតដល់ថ្ងៃសម្រាលកូនទៅហើយ ប៉ុន្តែបែរជាធ្វើឲ្យក្រុមអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា រូបនាងនៅតែស្អាតនិងសាច់សខ្ចីមិនចាញ់ក្រមុំប៉ុន្មានទេ​ ។ 

គួរបញ្ជាក់ឲ្យដឹងថា ភាគច្រើននៃរ៉ូបពោះធំរបស់នាង ពិតជាស្រស់ស្អាត ធ្វើឲ្យអ្នកមានផ្ទៃពោះទាំងឡាយ ចង់ស្លៀកពាក់តាមព្រោះស្អាតប្លែក និងគួរឲ្យចាប់អារម្មណ៍ទៀតផង ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pat napapa