កំពង់ចាម ៖ ស្ត្រីវ័យ ៧០ឆ្នាំ ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយមនុស្ស ១១ នាក់ទៀតត្រូវបានរងរបួសនៅពេលដែលផ្ទះមួយខ្នងបានបាក់ធ្លាក់មកលើភ្ញៀវដែលមកចូលរួមពិធីជប់លៀងផ្ទះកាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តកំពង់ចាមស្រុកជើងព្រៃ។
របាយការណ៍របស់នគរបាលជាតិបានបញ្ជាក់ថា នៅក្នុងអំឡុងពេលអបអរពិធីឡើងផ្ទះថ្មី ស្រាប់តែវេរ៉ង់ដាដែលមានភ្ញៀវកំពុងអង្គុយជួបជុំ បានបាក់ធ្លាក់មកក្រោមបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងដល់មនុស្សជាច្រើនទៀត។
មូលហេតុនៃការបាក់នេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាអាចបណ្ដាលពីគុណភាពសំណង់មិនល្អ។
លោកស្រីបាននិយាយថា ”គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១១នាក់រងរបួសធ្ងន់”។ ស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ ញិល បានស្លាប់បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ អ្នករងរបួស ១១នាក់ ផ្សេងទៀតដែលមានអាយុពី ៣៨ ដល់ ៨០ឆ្នាំ ត្រូវបានទៅកាន់មន្ទីរពេទ្យមួយដើម្បីព្យាបាលរបួស។
ក្រៅពីមនុស្សដែលរងគ្រោះដោយសារគ្រោះថ្នាក់នេះ មានម៉ូតូ ១គ្រឿង កង់ ១គ្រឿង និងតុកតុក ១គ្រឿង ក៏រងការខូចខាតផងដែរ ៕
ប្រភព ៖ khmertimes