CamNews

ព័ត៌មានអន្តរជាតិ 

Donald Trump ចេញលក់ម៉ូដែលមួកកាតឹបថ្មី តម្លៃ ៤០ដុល្លារអាមេរិក

ម៉ូដែលមួកកាទឹបដែលមានបោះពុម្ភអក្សរ "USA" និងលេខ ៤៥ ទើបត្រូវបានដាក់លក់នៅលើ
គេហទំព័ររបស់ក្រុម Donald Trump តម្លៃ ៤០ដុល្លារអាមេរិក។

ប្រធានាធិបតីរបស់អាមេរិកដែលទើបបានជាប់ឆ្នោត ត្រូវបានគេប្រទះឃើញពាក់មួកនេះ នៅក្នុង
ពិធីបុណ្យអំណរគុណ កាលពីចុងខែមុន។

មួកពណ៌ក្រហម មានអក្សរ "USA" ពណ៌ ស នៅខាងមុខ និងមានលេខ៤៥ និងទង់ជាតិអាមេរិក
នៅខាងស្ដាំ និងខាងឆ្វេង។ ប្រការនេះ ចង់បញ្ជាក់ថា លោកនឹងក្លាយជាប្រធានាធិបតីអាមេរិកទី
៤៥ឆ្នាំ។

គេហទំព័រនៃក្រុមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ឱ្យដឹងថានេះគឺជា
អាសយដ្ឋានអនឡាញតែមួយគត់ដែលលក់មួកនេះ និងបានបន្ថែមថា ផលិតផលនេះ “មាន
មោទនភាពដោយវាផលិតនៅអាមេរិក” នេះបើតាមទំព័រ Telegraph។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Trump ធ្លាប់បានធ្វើឱ្យមានចំណាប់អារម្មណ៍ ជាមួយ
នឹងមួកកាតឹបពណ៌ក្រហម ដែលមានជយឃោស "Make America Great Again" (ធ្វើឱ្យអាមេរិក
ខ្លាំងពូកែឡើងវិញ)។ មួកនេះមានតម្លៃ ២៥ដុល្លារ ហើយវាតែងតែអស់ពីឃ្លាំងនៃគេហទំព័រផ្លូវ
ការរបស់ក្រុមលោក Trump។

បន្ទាប់ពីមហាសេដ្ឋី Trump ឈ្នះឆ្នោតកាលពីថ្ងៃទី ៨វិច្ឆិកា ផលិតផលថ្មីមួយចំនួន ត្រូវបានគេដាក់
លក់ជាបន្តបន្ទាប់ក្នុងទីផ្សារ ក្នុងនោះ មានសម្ភារៈតុបតែងដើមណូអែល ដែលយកតាមលំនាំមួក
"Make America Great Again" មានតម្លៃ ៩៩ដុល្លារអាមេរិក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ telegraph


Tags: Donald Trump មួកកាតឹប