CamNews

តារា 

Yaya ត្រូវតួប្រុសអោបយ៉ាងចាស់ដៃ ពេលកំពុងផ្សព្វផ្សាយពាណ្ជិកម្មថ្មីមួយ

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលតែងតែផ្អែមល្អែមជាមួយគ្នា គឺលោក​ Nadech Kugimiya និងតារាស្រី Yaya ដែលជាសង្សារដែលសាកសមនឹងគ្នានោះ ពេលនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីបាន បានថតពាណ្ជិកម្មជាមួយគ្នា ។

Yaya បានថ្លែងប្រាប់អ្នកកាសែត កាលពីពេលថ្មីៗនេះថា នាងមានចិត្តសប្បាយរីករាយខ្លាំង បន្ទាប់ពីត្រូវបានគេជ្រើសរើសឲ្យថតជាមួយមនុស្សដែលនាងស្រលាញ់ស្រាប់តែម្តង ។ 

ចំណែកឯលោក Nadech Kugimiya ក៏បាននិយាយស្រដៀងគ្នានេះដែរថា គាត់មានអារម្មណ៍សប្បាយចិត្តហួសថ្លែង ដោយសារតែគាត់ជាមនុស្សមានការមមាញឹកខ្លាំងណាស់ ដូច្នេះហើយមិនសូវមានពេលវេលាជួបគ្នាជាមួយមិត្តស្រីទេ (Yaya) ប៉ុន្តែគាត់បែរជាមានពេលវេលាដ៏អស្ចារ្យមួយនេះ​ ដើម្បីបាននៅក្បែរគ្នា​ ថែមទាំងអាចរកប្រាក់ចំណូលថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា​ Nadech Kugimiya និងតារាស្រី Yaya គឺសង្សារដែលស្រលាញ់គ្នាអស់រយៈពេលជាយូរណាស់មកហើយ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងទទួលបាននូវសម្លេងគាំទ្រយ៉ាងច្រើនពីក្រុមអ្នកគាំទ្រថែមទៀតផង ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Yaya ​ Nadech Kugimiya