កំពង់ចាម ៖ មានជនជាតិកម្ពុជាម្នាក់បានបាត់បង់ជីវីត និងជនជាតិកូរ៉េចំនួន ៧ នាក់ ត្រូវបានរងរបួសធ្ងន់ ដោយរថយន្តមួយគ្រឿងនិងឡានដឹកទំនិញបានប៉ះគ្នា នៅនៅលើផ្លូវជាតិលេខ ៦A ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃចន្ទ ។
យោងតាមហ្វេសប៊ុកផេករបស់ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៧ ព្រឹកកាលពីថ្ងៃចន្ទ នៅពេលដែលឡានមួយគ្រឿងបានដឹកស្ត្រីជនជាតិកូរ៉េចំនួន ៧ នាក់ និងជនជាតិកម្ពុជាម្នាក់ ហើយកំពុងបើកនៅភាគខាងត្បូង បានបុកជាមួយឡានដឹកទំនិញ ដែលឈប់នៅផ្លូវម្ខាងទៀត ។
ហេតុការណ៍នេះបានកើតឡើង ដោយឆក់យកជីវីតរបស់អ្នកបើកបរជនជាតិកម្ពុជាម្នាក់ និងស្រ្តីជនជាតិកូរ៉េចំនួន ៧ នាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ នេះបើយោងតាមសម្តីរបស់ប៉ូលីសដែលស្ថិតក្នុងហេតុការណ៍នោះ ។
គួរបញ្ជាក់ឲ្យដឹងថា អ្នករងរបួសទាំងនោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes