ភ្នំពេញ៖ តារាចម្រៀងស្រី នាង ឃិត សំម៉ាលីស ដែលទទួលបានការរិះគន់ ពីទស្សនិកជន រឿងឥរិយាបថតំឡើងឫកពារ ខុសរបៀប និងជារឿងមិនគួរឲ្យកើតមាន ក្នុងជីវិតរបស់អ្នកសិល្បៈ។ ស្រាប់តែរំលងមិនបានប៉ុន្មានថ្ងៃផង នាង ឃិត សំម៉ាលីស ផ្ទុះជំលោះក្ដៅគគុកជាមួយ ប្អូនស្រីកញ្ញា សុខ សីឡាលីន គឺ កញ្ញា សុខ ស្រីលក្ខណ៍ ។
យោងបានតាមប្រភពពី Facebook របស់ កញ្ញា សុខ ស្រីលក្ខណ៍ បានឲ្យឃើញថា កញ្ញា ឃិត សំម៉ាលីស បានផ្ញើសារជេរ នាង សុខ ស្រីលក្ខណ៍កប់ៗមាត់ថា ដោយប្រើពាក្យអសុរោះជាច្រើន ។ មិនអស់ចិត្តនាង ឃិត សំម៉ាលីស បានទៅជេរតន្ត្រីករម្នាក់ផ្សេងទៀត ដោយពាក្យគ្រោធគ្រាតជាច្រើន មិនសមជាតារាស្រី ដែលទទួលបានការគាំទ្រ ពីមហាជនសោះ។
ដោយឡែក នាង សុខ ស្រីលក្ខណ៍ បាននិយាយថា នាងចង់និយាយទៅកាន់ផលិតកម្ម Diamond Music ថា អ្នកជាផលិតកម្មច្រៀងដ៏ល្អ ប៉ុន្តែអ្នកមានអ្នកចម្រៀងប្រភេទនេះ ចូរអ្នកមើលសកម្មភាពតារាចម្រៀងនេះ ជេរពួកនាង ហើយឥឡូវមិត្តក្នុងហ្វេសប៊ុក បានស្គាល់នាងហើយ គឺ ឃិត សំម៉ាលីស ។ ថ្វីត្បិតតែគេមិនបានដឹង ពីជំលោះនេះច្បាស់លាស់ តែត្រូវបានគេឃើញថា មកពីក្រុម សុខ ស្រីលក្ខណ៍ បានចែករំលែកព័ត៌មានមួយ ទាក់ទងនឹង ឃិត សំម៉ាលីស តំឡើងឫកពារ រួចនាង សំម៉ាលីស ក៏ខឹងសម្បារ ជេរមិនប្រណីមាត់តែម្ដង៕
ផ្ដល់សិទ្ធដោយ៖ LookingTODAY
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........