CamNews

តារា 

បូនីតា ដាដេណា ជេរប្រទេច​អ្នកបន្លំ Account Facebook យ៉ាង​ចាស់​ដៃ

ភ្នំពេញៈ តារាសម្តែងស្រីជើងចាស់ អ្នកនាង បូនីតា ដាដេណា កាលពីពេលថ្មីៗនេះ បានសម្ដែង កំហឹង យ៉ាងចាស់ដៃ ជេរប្រទិចទៅលើអ្នកបន្លំ បង្កើត Account Facebook ដាក់ឈ្មោះរបស់ នាងជាភាសាខ្មែរ ក្នុងន័យមានចេតនា ធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង។

អស់រយៈពេល ជាច្រើនឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង បូនីតា ដាដេណា ចូល ប្រឡូកសិល្បៈ តែនាងមិនដែលប្រើពាក្យក្រេវក្រោធ មិនសមរម្យ បង្ហាញជាសាធារណៈ ម្តង ណាឡើយ ទើបតែពេលនេះ នាងបានរំលេចសារជាភាសាខ្មែរ ដោយសរសេរជេរប្រទេច ទៅ លើអ្នកបន្លំ Account Facebook នាងយកទៅលេង និងមានចេតនា ធ្វើឲ្យនាងខូចឈ្មោះ ។ តាមសារនោះបានសរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ មានកំហឹងឡើងហ៊ុយផ្សេង តាមត្រចៀក និងសរសេរទាំងកំហឹងឆេះងំពេញទ្រូង ។

"អាចោរ រន្ទះបាញ់ខែចែត្រណា វាដើរយក Account បន្លំចុះនិយាយ ផ្តេសផ្តាស ខ្លាំងណាស់ សូមបងប្អូន កុំយល់ច្រលំ Account Facebook (បូនីតា ដាដេណា) នេះ មិនមែនរបស់ខ្ញុំទេ ហើយ បើបងប្អូនស្គាល់វា ថាជាអាណាសូមជួយ សួរវាផងថា តើអំបែងក្បាលវាហ្នឹង ? ត្រូវនឹង ស្បែក ជើង កែង របស់ Bonita Dadena លេខប៉ុន្មាន....?" ។

នៅក្នុងសារនោះ បានសរសេរទៀតថា "សូមជូនពរវា ឲ្យឆាប់ងាប់តៃហោង ដោយរកខ្មោចមិន ឃើញ សូមបងប្អូនជួយ share ផង អាណិត ម៉ែវាណាស់ ខំបង្កើត វាមកឲ្យងាប់តន់ ហន់ (ទាន់ ហន់) ដូចខ្មោចឆ្កែ ដោយត្រូវបណ្តាសារពីខ្ញុំ ។ អារស់មិនរស់ ងាប់មិនងាប់នេះ ..ខួរជាកូនប្រុស អើត(ឥត)អំបែងក្បាល មកអាសត្វនរក…! "។

តាមសម្តីខាងលើនេះ តារាសម្តែង តួកាចឆ្នាស់ឆ្នើម អ្នកនាង បូនីតា ដាដេណា បានបញ្ជាក់ ច្បាស់ថា នាងពិតជាមានកំហឹងខ្លាំងណាស់ ចំពោះជនម្នាក់នោះ ដែលបន្លំយកឈ្មោះរបស់នាង ទៅលេង ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យបង្ខូចកិត្តិយសនាង។ បូនីតា ដាដេណា ត្រូវ បានគេដឹងថា នាងជាតារាសម្ដែងមួយរូប បានចេញមុខចេញមាត់ យ៉ាងពេញទំហឹង គាំទ្រ នយោបាយរបស់គណបក្សសង្គ្រោះជាតិ ដោយមិនខ្លាចរអា ពីការគំរាមកំហែង ដល់អាយុ ជីវិត អ្វីឡើយ។

អ្នកដែលបន្លំ Account Facebook របស់នាង ត្រូវគេមើលឃើញថា បានបញ្ចេញមតិធ្ងន់ៗ ពាក់ ព័ន្ធនឹងសកម្មភាព នយោបាយ ដែលនាងបានប្រឡូក នាពេលកន្លងមក ទាំងដែលនាង មិនបាន ដឹងខ្លួនទាល់តែសោះ ។ មូលហេតុនេះហើយ បានជាធ្វើឲ្យ បូនីតា ដាដេណា ក្ដៅចុងច្រមុះ បញ្ចេញកំហឹងយកម៉ាឈ្នះដៃតែម្ដង ។ យ៉ាងណាមិញ LookingTODAY មិនអាចទាក់ទងទៅ តារាស្រី បូនីតា ដាដេណា ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star bonita dadane