ភ្នំពេញ៖ តារាសម្ដែង វ័យជ្រេរបន្តិច មិនសមមានឈ្មោះ ជាអ្នកមេម៉ាយ ចាយរាង អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេសង្កេតឃើញថា លេចមុខ លើបណ្ដាញសារព័ត៌មាន ញឹកញាប់ជាងគេ និងកំពុងតែប្រឹងប្រែងរកប្រាក់ មិនប្រណីដៃឡើយ ពោលឲ្យតែមានការងារ គឺធ្វើទាំងអស់ ព្រោះនាង ត្រូវការប្រាក់ ដើម្បីចិញ្ចឹមកូន និងឲ្យកូនរៀនខ្ពស់ ទោះត្រូវហត់នឿយយ៉ាងណាក៏ដោយ ក៏មិនរអ៊ូ មួយមាត់ឡើយ ។
គេឃើញសកម្មភាព ចន ច័ន្ទលក្ខិណា ជាច្រើន ក្នុងបណ្ដាញសង្គមនានា ដែលធ្វើការប្រុសផងស្រីផង ដោយត្រូវដើរទិញឈើមករៀបចំហា ងដោយខ្លួនឯង រកជាងនឹងចេញម៉ូដហាង ដោយខ្លួនឯង ពិសេសចង់ឲ្យអស់តិច ប៉ុន្តែបានស្អាត ដែលស្ទើរមិនគួរឲ្យជឿថា មនុស្សស្រីដៃ ស្រឡូនដូចជានាងចន ច័ន្ទលក្ខិណា បែរជាធ្វើការបានគ្រប់យ៉ាង ដូចទៅនឹង មនុស្សប្រុស ដែរ។
កាលពីរាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅ ចន ច័ន្ទលក្ខិណា បានដើរកាច់រាង ដ៏ស្រឡូនរបស់នាង លើកំរាលព្រំក្រហម ក្នុងព្រឹត្តិការណ៍ "កម្មវិធី ពិសារភោជនីអាហារ អតិថិជនសប្បុរសធម៌" ជាមួយបុរសសាច់ដុំធំៗ ដែលពួកគេមិនបានពាក់អាវអ្វីឡើយ ជាហេតុធ្វើឲ្យនាង មើលទៅកាន់តែ សិចស៊ី ជាងមុន ។ រូបរាងរបស់ ចន ច័ន្ទលក្ខិណា ស្ទើរតែមិនប្រែប្រួលអ្វីទាល់តែសោះ ផ្ទុយពីតារាសម្ដែងខ្លះ ធាត់ហៀរសាច់ត្រកៀក ដើមទ្រូងយាធ្លាក់ ៕
ផ្ដល់សិទ្ធដោយ៖ LookingTODAY
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........