CamNews

តារា 

អ៊ុន សុធា កំពុងលេចឮ ដំណឹងថាស្រ្តីវ័យជាង ៤០ឆ្នាំចាំជួយឧបត្ថម្ភ

ភ្នំពេញ៖ ស្របពេលដែលអាជីពការងារ ក្នុងវិស័យសិល្បៈ កំពុងតែបោះជំហាន ដើរទៅមុខក្នុងភាពល្បីឈ្មោះ តារាសម្តែងប្រុស លោក អ៊ុន សុធា ថ្មីៗនេះ ក៏លេចឮព័ត៌មានមកថា មានស្រ្តីវ័យ ៤០ឆ្នាំប្លាយម្នាក់ តែងជួយជ្រោមជ្រែង និងផ្គត់ផ្គង់ទំនុកបំរុង ដល់ជីវភាពរស់នៅ របស់តារាសម្តែង ប្រុសរូបនេះ ជាប្រចាំ។

បន្ទាប់ពីដាក់ខ្លួន ចូលប្រឡូកជាមួយអាជីពលិស្បៈ ជាច្រើនឆ្នាំរួចមក តារាសម្តែង អ៊ុន សុធា ត្រូវបានគេមើលឃើញថា លោកជាតារាសម្តែង ប្រុសម្នាក់ក្នុងចំណោមតារា សម្តែងប្រុស-ស្រីឯ ទៀត ដែលអាចឆក់ទាញប្រជាប្រិភាព និង សន្ទុះនៃការគាំទ្រពីមហាជនបានច្រើន។ ម្យ៉ាងទៀត លោកក៏ អាចក្តាប់បានឱកាសល្អ គឺការល្បីឈ្មោះ តាមរយៈការលេចមុខសម្តែងក្នុងខ្សែភាគយន្ត និង ការធ្វើជាពិធីករ ជាដើម។

យ៉ាងណាមិញ ខណៈដែលការងារសិល្បៈ កាន់តែទទួលបានភាពជោគជ័យ ថ្មីៗនេះ ស្រាប់តែមានព័ត៌មានខ្សឹប ខ្សៀវលេចឮពីខាងក្រៅមកថា សម្រាប់ជីវភាពរស់នៅ ឯកជនខាងក្រៅ របស់តារាសម្តែង អ៊ុន សុធា រាល់ថ្ងៃនេះ គឺមានស្រី្តវ័យជាង៤០ឆ្នាំម្នាក់ តែងចាំជួយជ្រោមជ្រែង និងផ្តល់ការឧបត្ថម្ភពីក្រោយដល់លោក។

ផ្អែកតាមប្រភពខាងលើ បាននិយាយថា បើតាមគេដឹង លោក អ៊ុន សុធា គឺមានស្រ្តីម្នាក់ជាអ្នក ដែលមានទ្រព្យសម្បត្តិ ច្រើនរស់នៅក្រៅប្រទេស អាណិតស្រលាញ់ ហើយតែងតែជួយជានិច្ច ដល់ការលំបាកគ្រប់យ៉ាង របស់តារាប្រុសចាស់វស្សារូបនេះ ជាពិសេសឧបត្ថម្ភ រាល់ការចាំណាយ ផ្សេងៗទៀតផង។

ប្រភពខាងលើ បានបន្តថា ស្រី្តវ័យ៤០ប្លាយ មានទំនាក់ទំនងស្និទ្ធស្នាល និងតែងបានជួយឧបត្ថម្ភ ដល់ លោក អ៊ុន សុធា ជាមនុស្សមានឥទ្ធិពល ដែលសម្បូរទ្រព្យស្តុក។ ប៉ុន្តែមិនត្រូវបានប្រភពទម្លាយ ឱ្យដឹងច្បាស់ទេថា តើនារីម្នាក់នោះ ត្រូវជាអ្នកពិសេស ឬជាសាច់ញាតិនោះទេ។ ប្រភពខ្លះលើកឡើងថា ស្រ្តីវ័យកណ្តាល ដែលកំពុងជួយជ្រោមជ្រែង ហើយមានទំនាក់ទំនងស្ងាត់ៗ ជាមួយលោក អ៊ុន សុធា នោះ អាចជាអ្នកដែល ស្រឡាញ់ ចង់បានបេះដូង តារារូបនេះ ទើបបានជាស្រ្តីនោះ ហ៊ានចំណាយលុយទាំងដៃៗ ឧបត្ថម្ភយ៉ាងដូច្នេះ។

កាលពីរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មានលេចឮខាងលើនេះ ពីលោក អ៊ុន សុធា បាននៅឡើយទេ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរក ការបំភ្លឺពីលោក អ៊ុន សុធា នៅពេលក្រោយដើម្បី ឱ្យអ្នកគាំទ្រ បានដឹងច្បាស់ពីរឿងនេះ៕

ផ្ដល់សិទ្ធិដោយ៖  LookingTODAY


Tags: khmer Star Un Sothea