ភ្នំពេញ៖ តារាសម្តែងស្រីយេៗ កញ្ញា សាន សុម៉ាលី ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីមួយដួង ដែលនិយមស្លៀកពាក់បញ្ចេញ សាច់លើក្រោម ជាពិសេសសាច់ដើមទ្រូងរបស់នាង មិនសំចៃដៃ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ តារារូបនេះ បានសម្ញែងម៉ូដរ៉ូបថ្មី ស្វាមគមន៍ឆ្នាំថ្មី ដោយរ៉ូបដែលនាងពាក់នោះ បញ្ចេញភាពសិចស៊ីព្រលែងទាំង សាច់ខ្នង និងសាច់ដើមទ្រូងយ៉ាងទ្រលុកទ្រលន់។
នៅរាត្រីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ក្នុងពិធីឡើងគេហដ្ឋានថ្មី របស់តារាចម្រៀង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ គេសង្កេតឃើញថា មានវត្តមានតារាប្រុសស្រីល្បីឈ្មោះ ជាច្រើនរូប បានចូលរួមយ៉ាងច្រើនកុះករ ដោយតារាទាំងអស់នោះ បានខិតខំសម្រឹតសម្រាំង សម្លៀកបំពាក់យ៉ាងស្រស់សោភា ។ នៅក្នុងនោះគេសង្កេតឃើញថា ក្នុងចំណោមតារាស្រីទាំងអស់ កញ្ញា សាន សុម៉ាលី បានបង្ហាញវត្តមាន ជាមួយឈុតសិចស៊ីគ្មានប្រណី ដោយរ៉ូបរបស់នាង បញ្ចេញសាច់ខ្នង និងចំហរដើមទ្រូង ស្ទើរតែគ្មានសល់ និងមានម៉ូដឆែកត្រឹមភ្លៅ បញ្ចេញសាច់សរផងដែរ ។
ឈុតពណ៌ខ្មៅ ដែលតារាស្រី សាន សុម៉ាលី ស្លៀកចូលរួមក្នុងកម្មវិធី របស់តារាចម្រៀង លោក ករុណា ពេជ្រ ពិតជាមានភាពទាក់ទាញ ការចាប់អារម្មណ៍ច្រើន ពីក្រសែភ្នែកអ្នកចូលរួម ក្នុងកម្មវិធីនោះ ជាពិសេសបុរសៗ ។ក្នុងនោះក៏មានភ្ញៀវមួយចំនួន លើកឡើងថា តារាស្រីហាក់មានភាពសិចស៊ី ហួសហេតុពេកហើយ ព្រលែងសាច់គ្មានកោតក្រែងចិត្ត អ្នកណាសោះ ។
ចង់ដឹងថា ឈុតដែលតារាសម្តែង កញ្ញា សាន សុម៉ាលី មានភាពសិចស៊ី កម្រិតណា ទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖
ផ្ដល់សិទ្ធដោយ៖ LookingTODAY
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........
ទស្សនិកជន ប្រាកដជាស្គាល់តារាទាំងបីរូបនេះ ដែលធ្លាប់សម្ដែងក្នុងភាពយន្ដភាគថៃ ជូនលោកអ្នកទស្សនា ។ ដោយសារកាតព្វកិច្ចរវល់រៀងខ្លួន.......