CamNews

កីឡាអន្តរជាតិ 

Mourinho និង Pep ប៉ះ​គ្នា​លើក​ដំបូង​នៅ​ទឹក​ដី​ចិន ពេល City និង United ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្ត​ភាព

(ក្រុងឡុងដ៍)៖ គ្រូបង្វឹកថ្មីលោក Jose Mourinho នឹងជួបសត្រូវចាស់លើវាលស្មៅ Pep Guardiola នៅទឹកដីនៃប្រទេសចិនពេលក្រុម Manchester United ប៉ះក្រុម Manchester City ក្នុងប្រកួតទស្សនកិច្ចទេសចរណ៍មុនរដូវកាល ថ្មីឆ្នាំ២០១៦-២០១៧ ចាប់ផ្តើម ។

សេចក្តីរាយការណ៍ពីសារព័ត៌មានដ៏ល្បីប្រចាំប្រទេសអង់គ្លេស Dailymail បានផ្សាយថា អតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Jose Mourinho បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ដែលទទួលបានប្រាក់ឈ្នួលជិត២០លានដុល្លារក្នុង១ឆ្នាំ ក្នុងការដឹកនាំក្រុមបិសាចក្រហម Manchester United ជំនួសកៅអីគ្រូបង្វឹក Louis van Gaal ចាប់ពីរដូវកាលក្រោយទៅ ។

តែយ៉ាងណាក៏ដោយ គ្រូបង្វឹកវ័យ៥៣ឆ្នាំ Mourinho អាចនឹងចូលដឹកនាំ Man Utd ភ្លាមៗផងដែរ ប្រសិនប៉ុន្មានប្រកួត ទៅមុខទៀតរបស់គ្រូបង្វឹកហូឡង់ Van Gaal យ៉ាប់ខ្លាំងពេកនោះ មុនពេលដែល Mourinho ត្រូវប្រឈមមុខនឹងអតីតគ្រូក្លឹប FC Barcelona លោក Pep ពេលគាត់ដឹកនាំ Man City ទៅប្រកួតមិត្តភាពនៅទឹកដីចិន ក្នុងអំឡុងពេល Premier League បិទរដូវកាលឆ្នាំ២០១៥-២០១៦ ដែលពួកគេធ្លាប់ជួបគ្នាយ៉ាងច្រើនហើយពេល Mourinho បានដឹកនាំ Real Madrid នៅប្រទេសអេស្ប៉ាញនោះ ។

សូមបញ្ជាក់ដែរថា ក្រុមខ្លាំងរបស់អង់គ្លេសទាំងពីរខាងលើអាចនឹងជួបគ្នានៅចន្លោះថ្ងៃទី២៩ ឬក៏ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងចំណោមរយៈពេល១០ថ្ងៃដែលពួកគេលេងមិត្តភាព ក៏ដូចជាប្រកួតយកពាន International Champions Cup នៅទីនោះផងដែរ ៕

គ្រូបង្វឹក Jose Mourinho (ស្តាំ) និង Pep Guardiola កាលពីនៅអេស្ប៉ាញដូចគ្នា

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Mourinho