CamNews

តារា 

កូនប្រុសរបស់នាង Pat ទើបតែកើតបានប៉ុន្មានថ្ងៃសោះ ស្រាប់តែ....

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីរង់ចាំរហូតដល់ទៅ ៩ ខែ ១០ ថ្ងៃទម្រាំបានឃើញមុខកូនប្រុស នាង Pat napapa និងស្វាមី គឺលោក Akarakit worarojcharoendet ពិតជាសប្បាយរីករាយ និងរំភើបចិត្តយ៉ាងខ្លាំង ក្រោយសម្រាលបានកូន ហើយម្តាយក៏មានសុវត្ថិភាព ។ 

គ្រាន់តែកូនប្រុសរបស់លោក Akarakit worarojcharoendet បានចាប់កំណើតបានប៉ុន្មានម៉ោង ស្វាមីនាង Pat បានធ្វើការចែករំលែកនៅលើបណ្តាញសង្គម និងគណនី Instagram ផ្ទាល់របស់លោក ។ ក្នុងនោះផងដែរយើងសង្កេតឃើញថា មានអ្នកនិយមលេងអឺនធឺណិតមិនតិចមុឺននាក់ទេ ដែលចូលខមមិនដើម្បីអបអរសាទរ ចំពោះសមាជិកថ្មីរបស់ប្តីប្រពន្ធមួយគូនេះ ។ 

ហើយអ្វីដែលកាន់តែចាប់អារម្មណ៏ជាងនេះទៅទៀត កូនប្រុសរបស់នាង Pat ទើបតែកើតបានប៉ុន្មានថ្ងៃសោះ ស្រាប់តែល្បីឈ្មោះខ្លាំង ថែមទាំងមានគេហទំព័រទាំងក្នុងនិងក្រៅប្រទេសចុះផ្សាយអំពីក្រុមគ្រួសារ នាង Pat napapa តែម្តង ជាពិសេសគឺផ្តោតទៅលើកូនប្រុសដែលទើបតែចាប់កំណើត កាលពីថ្ងៃទី ១៣ ខែកុម្ភៈនេះតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាកូនដំបូងរបស់នាង Pat napapa និងស្វាមីរបស់នាងគឺ លោក Akarakit worarojcharoendet ហើយរៀងកាចនិងយំច្រើនបន្តិច ប៉ុន្តែអាចនិយាយបានថា គឺជាកាដូដែលល្អបំផុតសម្រាប់ប្តីប្រពន្ធមួយគូនេះ ៕

-ចុចអាន ៖ ក្តៅៗ! នាង Pat ត្រូវអ្នកកាសែតតាមទៅដល់មន្ទីរពេទ្យដោយសារតែរឿងមួយ!














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet