CamNews

ស្រីស្អាត 

Selena Gomez បង្ហាញសាច់ខ្ចីដ៏ទាក់ទាញ

ស្រីស្អាត អាយុ ២០ឆ្នាំ របស់ហូលីវូដ បានបង្អួតភាពសិចស៊ី ប្រកបដោយមន្ដស្នេហ៍ និងពេញ
ដោយភាពរស់រវើកនៅលើទស្សនាវដ្ដី Elle លេខចេញផ្សាយក្នុងខែកក្កដា។

នៅលើទំព័រទស្សនាវដ្ដី Elle លេខថ្មី អ្នកគាំទ្រមិនត្រឹមតែបានឃើញសម្រស់ដ៏ទាក់ទាញរបស់
Selena Gomez ​នោះទេ ប៉ុន្ដែក៏នឹងបានស្ដាប់នូវការចែករំលែកពីជីវិត និងស្នេហារបស់នាងជា
មួយ Justin Bieber ។

គូស្នេហ៍របស់ Selena Gomez ដែលជាបុរសមានអាយុតិចជាងនាងពីរឆ្នាំ បានជួលរោងកុន
Staples មួយទាំងមូល នៅ Los Angeles ដើម្បីអ្នកទាំងពីរអាចមើលរឿង Titanic។ Selena
Gomez ថ្លែងថា ៖ "ខ្ញុំអាចនិយាយបានថា Justin គឺជាបុរសរ៉ូមែនទិច។ កាលពីមុននេះ ពេល
នៅក្នុងរថយន្ដ ខ្ញុំគ្រាន់តែនិយាយថា ចង់មើលរឿង Titanic ម្ដងទៀត ក្រោយមកគាត់ក៏ធ្វើបែប
នេះតែម្ដង"។

អាយុ ២០ Selena Gomez មានអ្វីៗទាំងអស់ ប៉ុន្ដែពុំមានអ្នកណាដឹងថា នាងធ្លាប់មានការលំបាក
នោះទេ។

Selena Gomez អោយដឹងថា ៖ "ខ្ញុំនៅចាំជានិច្ច ពេលមួយនោះ រថយន្ដរបស់គ្រួសារខ្ញុំត្រូវ
ឈប់នៅកណ្ដាលផ្លូវ ដោយសារតែអស់សាំង។ ប៉ុន្ដែម្ដាយរបស់ខ្ញុំនៅតែទុកប្រាក់អោយខ្ញុំបាន
ទៅទស្សនាការប្រគុំតន្ដ្រី។ ម្ដាយខ្ញុំ បាននាំខ្ញុំទៅសារមន្ទីរ ឧទ្យានសមុទ្រ និងបង្រៀនខ្ញុំពីជីវិត
រស់នៅ"។

Selena Gomez​ ក៏បានចែករំលែកពីការងារនៅ Disney Channel ថា ៖"អ្នករាល់គ្នាតែងតែ
យល់ថា យើងនឹងមិនអាចធ្វើការអោយ Disney Channel បាននោះទេ ប្រសិនមិនចេះសំដែង
ច្រៀង ឬរាំ។ ប៉ុន្ដែប្រការនេះមិនត្រឹមត្រូវនោះទេ ខ្ញុំអាចធ្វើអ្វីៗដែលខ្ញុំចូលចិត្ត"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: sexy star Selena Gomez