ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងធ្វើសំណើរសុំថវិការបន្ថែមជិត ២០០លានដុល្លារ ដើម្បីពង្រឹង
ប្រព័ន្ធសព្វាវុធនៅព្រំដែន បង្កើនសមត្ថភាពតស៊ូយកឈ្នះ រាល់ការគំរាមកំហែងពីកូរ៉េខាងជើង។
Yonhap បានឲ្យដឹងថា ថវិការបន្ថែមប្រហែល ១៩៤លានដុល្លារ នឹងត្រូវបានក្រសួងការពារជាតិ
កូរ៉េខាងត្បូង ដាក់សំណើរទៅកាន់សភា។ បើសិនជាបាន ថវិការសរុបទាំងអស់ជិត ៣១ពាន់លាន
ដុល្លារ នឹងត្រូវបានចំណាយទៅលើការការពារជាតិ ក្នុងឆ្នាំនេះ។
ជាមួយនឹងចំនួនថវិការនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងបង្កើនទិញកាំភ្លើងធំ K-9 និងបង្កើន
លេណដ្ឋាននៅបណ្តាកោះភាគខាងជើង ដែលជាប់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង។
សេអ៊ូលក៏នឹងពង្រឹងប្រព័ន្ធត្រួតពិនិត្យ ដល់ទាហាននៅតាមប៉ុស្តិ៍នីមួយៗ និងអភិវឌ្ឍយន្តហោះ
គ្មានមនុស្សបើក ដើម្បីស៊ើបការណ៍ទទួលបានលទ្ធផលកាន់តែល្អជាងមុន រាល់សកម្មភាព
ចល័តទ័ព និងមូលដ្ឋានធំៗរបស់កូរ៉េខាងជើងផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VExpress