CamNews

ព័ត៌មានជាតិ 

ស្ដាប់ភរិយាវ័យក្មេងរបស់បុរស ដែលគ្រូពេទ្យ​នៅគ្លីនិក​ ឃឹម រ៉ានី ចាក់​ថ្នាំបណ្ដាល​អោយស្លាប់ ធ្វើ

ភ្នំពេញ ៖ ករណីកំលោះ ប្តីប្រពន្ធដ៏ស្រស់សោភាទើបនឹងរៀបការជាមួយគ្នាបាន២៨ថ្ងៃ ត្រូវប្ដីស្លាប់ចោលទាំងនៅវ័យក្មេងនេះ បានធ្វើអោយគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះហាក់ដូចជាចៃដន្យពេក ខណៈ​បើ​យោងតាមព័ត៌មាន​បានអោយដឹងថាប្ដី ប្រពន្ធវ័យក្មេងមួយគូរនេះ ពួកគេក៏មានវ័យ២៨ឆ្នាំដូចគ្នាផងដែរ។ បើគេមិនគិតទៅដល់រឿងអ្វីផ្សេង ក៏គេគិតថាវាហាក់ដូចជារឿងគាប់ជួន និងជារឿងចៃដន្យពេកដែរ ។​

សូមបញ្ជាក់ថាបុរសដែលស្លាប់ដោយសារគ្រូពេទ្យនៅគ្លីនិកឃឹម រ៉ានី ចាក់ថ្នាំបណ្ដាលអោយស្លាប់កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ពេលនេះសូមស្តាប់ការរៀបការទាំងក្តីឈឺចាប់របស់ ប្រពន្ធដែលកំពុងទទូចហៅប្តីរបស់ខ្លួនឲ្យត្រលប់មកវិញទាំងដឹងថា គ្មានថ្ងៃអាចត្រលប់មកមើលថែខ្លួនសារឡើងវិញបានឡើយ ។​

ខាងក្រោមនេះជាការរៀបរាប់របស់ប្រពន្ធបុរសម្នាក់ដែលបានស្លាប់ទៅ ៖ 

Happy 1 month anniversary without u!
ថ្ងៃនេះខែមុន យើងនៅក្នុងរោងការ ពណ៌ស្វាយហើយក៏ជាថ្ងៃទី១យើងមកនៅផ្ទះថ្មីនេះ បងខំរកលុយដើម្បីបានផ្ទះនេះទុកអោយគ្រួសារយើង តែពេលនេះបងបែរជាទៅរស់នៅក្នុងផ្ទះឈើតូចចង្អៀត ងងឹតហើយហប់ទៀត គ្មានម៉ាសុីនត្រជាក់ចឹង បងពិបាកនៅហើយមើលទៅ។ ហើយរោងពណ៌ស្វាយដ៏ស្រស់ស្អាត ប្រែជាពណ៌ខ្មៅស ហើយអូនបែរជាបើកភ្នែកមកគ្មានបង។ បើពេលនេះបងនៅ យើងប្រាកដជាកំពុងញាុំគុយទាវ ហើយកំពុងមើលម៉ោងបញ្ចាំងកុននៅTK. អូនប្រាកដជាមើលមុខបង ហើយនិយាយថា តាបុិ Guangឃ្លានមើលកុនទៀតហើយ បងប្រហែលតបវិញថា ដឹងនោះដឹង ទៅមើលEarly bird movie ចេញមកវិញល្មមមកស្ថានីយបិតបញ្ជីហើយយើងទៅរកអីញាុំថ្ងៃតិច ចាំទៅលេងផ្ទះយើង ដេកលេងដល់ល្ងាច ទៅបាយហើយ ហឹហឹ ទៅរ៉ូមែនទិចនៅLe Moonមិនខាន។ ផ្ទះនេះ បងឧស្សាហ៍នាំអូនមកមើលតាំងពីកំពុងសង់ ហើយប្រាប់អូនថា ផ្ទះយើងប៉ុណ្ណឹង អូនស្រលាញ់អត់? ចាំនាំអូនទៅទិញតុទូសំអាង អូនស្រលាញ់មួយណាមើលទៅ។ តាំងពីចូលមក យើងមិនសូវបាននៅទេ សូម្បីទូរទស្សន៍ក៏យើងមិនទាន់បានបើកមើល (បងថាចាំកាត់បន្ថយមើលកុន ព្រោះអូនរអ៊ូថា មើលញាប់ពេកធុញហើយស្តាយលុយទៀត យកពេលនៅស្ថានីយឬសំអាតផ្ទះខ្លះទៅកុំអោយម៉ាក់ថាអោយ។ បងថាបងធ្វើការហត់ហើយ បងចង់មានពេលEnjoy life បងចូលចិត្តមើលកុន ( My favorite ) ពេលខ្លះបងខ្លាចអូនថាអោយ បងសុខចិត្តទៅមើលម្នាក់ឯង ហើយមុនការឌឺអូនថា ចាំមើលការហើយ លែងនាំទៅមើលកុនហើយ ដេកយាមផ្ទះទៅ ហើយអូនប្រហែលថាអត់ជឿ បងមិនទុកអូនយាមផ្ទះទេ ព្រោះបងមិនចេះនៅផ្ទះ១កន្លែង ហើយទោះបងទៅណាក៏មិនទុកអូនចោលដែរ ភ្លាមនោះ ប្រហែលជាបងមកអោបអូន ហើយថា ប្រពន្ធបងពូកែណាស់ ដឹងទាំងអស់។ ទូរទឹកកកបានត្រឹមដាក់ទឹកផឹក ម៉ាសុីនបោកខោអាវ បោកបានម្តងគត់ហើយបងមិនទាន់ទាំងបានស្លៀកខោអាវដែលទើបបោកចេញពីម៉ាសុីននោះទៀត។ អ្វីដែលបងកសាង បងខំប្រឹង បងមិនទាន់បានសោយសុខផង។ យើងចង់ទៅក្រេបទឹកឃ្មុំនៅក្រៅក៏ទៅមិនកើត ព្រោះបងបារម្ភពីស្ថានីយ. មិនហ៊ានទៅណាយូរឬឆ្ងាយទេ។ បានត្រឹមគិតថា គួរទៅណា ចាំមើលពេលស្ថានីយដើរស្រួល បងនាំអូនទៅភ្លាម។ យ៉ាងហោចណាស់ក៏បងបាននាំអូនទៅhoneymoon នៅTry Palace រួចហើយ វាគ្រប់គ្រាន់ហើយ. យើងមិនបាច់ទៅក្រៅអីទេ ទុកលុយរកសុីទៅ។ បងថាចាំរកបានស្ថានីយ២-៣ អាយុខ្ទង់សែសិប យើងបានដេកសុីស្រួលហើយណស់អូនសំលាញ់។ យើងរកមនុស្សមើល ហើយដើរលេងម្តង។ បងរៀបគំរោងអស់ហើយ អូនមិនបាច់ហត់គិតទេ. បងចូលចិត្តអោយអូនសំរេចចិត្ត ព្រោះធម្មតាអូនម៉េចក៏បាន តាមតែបង។ ពីមុន ពេលធ្វើអីមួយ អូនអោយបងសំរេចអោយទាំងអស់ តិចទៀតនឹងមានរឿងច្រើនត្រូវប្រឈម ចុះនរណាអោយយោបល់ នរណាសំរេចអោយអូនទៀត? នរណានៅអោយកំលាំងចិត្តអូន? ហមមមម ...... បងនៅទីណាបង? លឺអូនហៅអត់ តាបុិGuang?????? តោះទៅទិញសំបុត្រកុន តិចអត់បានមើល.....៕









ដោយ ៖ គន្ធា


ប្រភព ៖ ហ៊្វេសប៊ុក


Tags: Local news Social news Phnom Penh