CamNews

សេចក្តីជូនដំណឹងស្តីពីការ បិទអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ  សូមជម្រាបជូនដំណឹង ដល់លោក-លោកស្រីទាំងអស់
ដែលកំពុងធ្វើអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ ស្ថិតនៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា
និងទួលគោក   ឱ្យជ្រាបថា៖ ដើម្បីរៀបចំសណ្តាប់ធ្នាប់     របៀបរៀបរយសាធារណៈ និង
សោភ័ណភាពទីក្រុង   សាលារាជធានីភ្នំពេញ  សូមឱ្យលោក-លោកស្រី   ធ្វើការផ្លាស់ប្តូរ
ទីតាំងអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ របស់ខ្លួនចេញទៅរកទីតាំងថ្មី   ចាប់ពីថ្ងៃជូនដំណឹង
នេះតទៅ។

ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ   អាជ្ញាធរមានសមត្ថកិច្ចនឹងចុះចាត់វិធានការ
តាមផ្លូវច្បាប់ បិទទីតាំងអាជីវកម្មនេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ គេហទំព័រសាលារាជធានីភ្នំពេញ


Tags: Phnom Penh Cambodia The Closure of Construction Stone and Sand Stores in Phnom Penh