កំសាន្ត ៖ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃនៃទិវាបិតាពនៅក្នុងប្រទេសថៃ ហើយថ្ងៃនោះ តារាសម្តែងជាច្រើនដួងបាននាំគ្នាបង្ហោះរូបថតជាក្រុមគ្រួសារនិងលោកឪពុកជាទីស្នេហា ។
យោងតាមប្រពៃណីទំលៀមទម្លាប់នៅក្នុងស្រុកថៃតារាល្បីៗជាច្រើនដួង បានចំណាយពេលវេលា ដ៏សែនមមាញឹករបស់ពួកគេនៅជាមួយអ្នមានគុណ ដើម្បីតបស្នងសងគុណ លោកប៉ាជាទីស្រលាញ់ ក្នុងថ្ងៃទិវាបិតា និងបង្ហោះសារជូនពរពួកគាត់ ព្រមទាំងធ្វើអ្វីផ្សេងៗជាច្រើនទៀត ដូចជាចម្អិតអាហារជាដើម ។ បើសម្រាប់តារាល្បីៗមួយចំនួនដែលលោកប៉ារបស់ពួកគេបានទទួលមរណភាពទៅហើយនោះគឺ ពួកគេបានត្រឹមតែបង្ហោះសារ ផ្ញើរជូនមនុស្សជាទីនឹករលឹកពីចម្ងាយប៉ុណ្ណោះ ៕
កំលោះបបូរមាត់ផ្អែម និងមុខស្រទន់ លោក James jirayu ជាមួយនឹងប៉ាៗ
លោក Warintorn Panhakarn និងលោកប៉ា ព្រមទាំងប្អូនប្រុស
លោក Alek teeradetch និងក្រុមគ្រួសារ មានលោកប៉ា អ្នកម៉ាក់ និងបងប្អូន
នាង Toey Jarinporn និងលោកប៉ា អ្នកម៉ាក់
នាង Kimmy Kimberley និងលោកប៉ា
នាង Bella Ranee និងលោកប៉ា
នាង Diana Flipo និងលោកប៉ា
ប្រែសម្រួល ៖ គន្ធា