Justin Bieber កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់។ Justin ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសកាណាដា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៏ជាមួយយានយន្តផ្សេងទៀត។ ការស៊ើបអង្កេតរបស់ ប៉ូលីសបានបង្ហាញថា៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នា អ្នកបើកបរ ទាំងពីរនាក់នោះ បានឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ការវាយតប់។
យើងអាចបញ្ជាក់បានថា អ្នកបើករថយន្ត minivan គឺជា អ្នកថតរូប ហើយ Justin Bieber នឹងត្រូវឡើងតុលាការ នៅ ខែក្រោយនេះ។ សំណាងហើយ ដែល Justin នឹងមិន ទទួលការដាក់ពិន័យធ្ងន់ធ្ងរ សំរាប់ឧបទ្ទវហេតុនេះ ប៉ុន្តែគួររំលឹកដែរថា Justin កំពុងស្ថិតក្នុងការព្យួរទោស ពីបទគប់ពងមាន់ដាក់ផ្ទះអ្នកដទៃ។ អាជ្ញាធរ ក្នុងរដ្ឋ Los Angeles កំពុងប្រមូលពត៌មាន ដែលនឹងអាចកំណត់ពីវាសនារបស់ Justin Bieber។
មន្ត្រីព្យួរទោស មានរយៈពេល ៣០ថ្ងៃ ក្នុងការផ្តល់ពត៌មានទៅឲតុលាការ អំពី ការរំលោភច្បាប់នេះ ហើយប្រសិនបើវាកំណត់ថា Justin ពិតជាបានប្រព្រឹត្តខុសនឹងការ ព្យួរទោស តាមរយៈការចាប់ខ្លួននោះមែន ដូច្នេះគេអាចនឹងត្រូវជាប់គុក។
អាន៖ Justin Bieber ត្រូវឃាត់ខ្លួនពីបទប្រណាំងឡានខុសច្បាប់
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ thehollywoodgossip
.