ព្រះសពនៃអតីតមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត ត្រូវបានគេគ្របពីលើដោយក្រណាត់ យ៉ាងសាមញ្ញ
និងត្រូវបានបូជាដោយបញ្ចុះនៅក្នុងផ្នូរគ្មានឈ្មោះមួយ ក្នុងទីបញ្ចុះសពសាធារណៈ Al Oud ក្នុង
ក្រុង Riyadh។
ទំព័រ NBC News ឱ្យដឹងថា ព្រះសពរបស់ព្រះបាទ Abdullah bin Abdulaziz កាលពីម្សិលមិញ ត្រូវ
បានគេគ្រប និងរុំដោយក្រណាត់ ស (ក្រណាត់ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម) និងត្រូវបានគេ
សែងដោយអង្រឹងស្នែង ទៅកាន់វាលបញ្ចុះសព Al Oud នៅរាជធានី Riyandh។
មុននេះ ព្រះសពរបស់អតីតមហាក្សត្រដែលធ្លាប់មានទ្រព្យប្រហែល ២០ពាន់លានដុល្លារអាមេរិក
នេះ ត្រូវបានគេធ្វើពិធីលាងជម្រះព្រះកាយ ទៅតាមសាសនាអ៊ីស្លាម រួចដង្ហែតាមរថយន្ដសង្រ្គោះ
បន្ទាន់ទៅកាន់វិហារ Imam Turki Bin Abdullah ក្នុងរាជធានី ដើម្បីប្រារព្ធព្រះរាជបុណ្យតាមទំនៀម
ទម្លាប់។ មេដឹកនាំនៃប្រទេសមួយចំនួនដែលកាន់សាសនាអ៊ីស្លាម ដូចជាប្រធានាធិបតីទួគី Recep
Tayyip Erdogan នាយករដ្ឋមន្ដ្រីប៉ាគិស្ថាន Nawaz Sharif ក៏បានចូលរួមក្នុងពិធីខាងលើនេះ។
ពិធីសូត្រធម៌ត្រូវបានធ្វើឡើង មុនពេលដង្ហែទៅកាន់ទីបញ្ចុះសព
ទំព័រ Telegraph ឱ្យដឹងថា ព្រះសពរបស់អតីតមហាក្សត្រនេះ ត្រូវបានបញ្ចុះនៅក្នុងផ្នូរមិនមាន
ឈ្មោះមួយ ក្នុងវាលផ្នូរ Al Oud ជាកន្លែងដែលមានផ្នូរជាច្រើននៃពលរដ្ឋសាមញ្ញ។ ការបញ្ចុះព្រះ
សពបែបសាមញ្ញទៅតាមសាសនាអ៊ីស្លាមនេះ បង្ហាញថា មនុស្សគ្រប់គ្នា សូម្បីតែស្ដេច គឺសុទ្ធតែ
ទទួលបានភាពស្នើគ្នាក្នុងសេចក្ដីមរណៈ នៅចំពោះមុខព្រះ។
សូមរំលឹកថា មហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត Abdullah បានសោយទិវង្គត កាលពីព្រឹកម្សិលមិញ ក្នុង
ព្រះជន្មាយុ ៩០វស្សា បន្ទាប់ពីបានសម្រាកព្យាបាលជាច្រើនលើក ដោយរោគសួត។ នៅក្នុងរយៈ
ពេល ១០ឆ្នាំនៃការឡើងសោយរាជ ព្រះអង្គបានបន្សល់ទុកនូវស្នាដៃផ្នែកនយោបាយដ៏សំខាន់
នោះគឺស្ថេរភាពនយោបាយ និងសន្ដិសុខរបស់ប្រទេស ក្នុងតំបន់ដែលកំពុងមានភាពចលាចល។
ព្រះសពត្រូវបានដង្ហែចេញពីវិហារ ដើម្បីទៅកាន់ទីបញ្ចុះសព
អនុជរបស់ព្រះអង្គ ព្រះនាម Salman បានឡើងគ្រងរាជជំនួស។ ចំណែក Muqrin ដែលជាអនុជ
មួយអង្គផ្សេងទៀត ក៏ត្រូវបានតែងតាំងជាសម្ដេច ដើម្បីឡើងគ្រងរាជបន្ទាប់នៅពេលមហាក្សត្រ
Salman ដាក់រាជ ឬសោយទិវង្គត។
មនុស្សម្នាយ៉ាងច្រើន បានចូលរួមក្នុងពិធីបញ្ចុះព្រះសព
នៅក្នុងសេចក្ដីប្រកាសដំបូងរបស់មហាក្សត្រថ្មី សម្ដេច Salman ព្រះជន្ម ៧៩វស្សា សន្យាថា “ជា
មួយនឹងកម្លាំងរបស់ព្រះ យើងនឹងរក្សាផ្លូវត្រង់ដែលប្រទេសបានធ្វើដំណើរ ចាប់តាំងពីត្រូវបាន
បង្កើតឡើង”។ មហាក្សត្រថ្មីនេះ អំពាវនាវឱ្យអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ មាន “ការរួបរួម និង
សាមគ្គីគ្នា” ហើយទ្រង់ក៏បានប្រកាសថា នឹង “ការពារប្រទេសជាតិ”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NBCNews/Susris