ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេស នីហ្សេរីយ៉ា បានធ្វើការរឹបអូស អង្ករប្លាស្ទិចដែលមានទម្ងន់ដល់ ទៅ ២,៥តោន ដែលត្រូវបានរត់គេចពន្ធចូលទៅក្នុងប្រទេស ពីសំណាក់អ្នកជំនួញដែលមិនចេះអៀន ខ្មាស នេះបើយោងតាមមន្រ្តីអន្តោប្រវេសន៍ ។
ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ទីក្រុង Lagos លោក Haruna Mamudu ឲ្យដឹងថា អង្ករក្លែងក្លាយ ប្លាស្ទិច ដែលបានផលិតឡើង និងគេចពន្ធខុសច្បាប់នោះ ត្រូវបាននាំចូល ខណៈមាននិន្នាការខ្ពស់ ក្នុងការលក់ចេញ ក្នុងរដូវកាលបុណ្យនាចុងឆ្នាំនេះ នៅប្រទេសនីហ្សេរីយ៉ា ។ លោកគូសបញ្ជាក់ឲ្យ ដឹងថា អង្ករប្លាស្ទិច វាមានសភាពស្អិតជាខ្លាំង បន្ទាប់ពីចំអិនរួច ហើយមានតែព្រះតែមួយគត់ដែល អាចដឹងថានឹងមានអ្វីកើតឡើង បើសិនពលរដ្ឋទទួលទានអង្ករប្លាស្ទិច។
មិនទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ អង្ករប្លាស្ទិចដែលមានទម្ងន់ដល់ទៅ ២,៥តោន និងត្រូវបាន រឹបអូសនោះ មានប្រភពមកពីណាទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា អង្ករប្លាស្ទិច ត្រូវបានរកឃើញថាបានផលិតនៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី