CamNews

តារា 

តារាសម្តែង ​តៃវ៉ាន់​ វ័យ​៤០ឆ្នាំ នាង Vivian Hsu បង្កើត​បាន​កូន​ប្រុស ដោយការវះកាត់

តៃវ៉ាន់៖ បង្ហោះរូបភាពក្នុង Instagram ម្សិលមិញនេះ តារាសម្តែងតៃវ៉ាន់ វ័យ៤០ឆ្នាំ នាង Vivian Hsu បានបង្ហាញមុខកូនប្រុសរបស់ខ្លួន ដែលទើបកើត កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដោយការវះកាត់។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Apple Daily បានឲ្យដឹង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥នេះថា តារាសម្តែង Vivian Hsu បានបង្ហោះរូបកូនប្រុស ឈ្មោះថា Dalton Lee ដែលទើបនឹងកើត ដោយការវះកាត់(C-section) មានទំងន់២គីឡូក្រាម ។ តារាសម្តែងរូបនេះ បានសូមអភ័យទោស ចំពោះអ្នកគាំទ្រ ដែលនាងមិនបាន បង្ហោះរូបភាព ក្នុងថ្ងៃដែលកូនកើត ។

ដោយសារតែ តារាសម្តែងរូបនេះ មានសុខភាពមិនស្រូវល្អ ពេលមានផ្ទៃពោះ ដូចច្នេះនាងត្រូវចំនាយពេលច្រើន នៅមន្ទីរពេទ្យតាមបញ្ជា របស់វេជ្ជបណ្ឌិត មុនពេលបង្កើត ហើយគ្រូពេទ្យ បាននិយាយថា ទារកអាចមិនមានសុវត្ថិភាព បើបង្កើតក្នុងអាយុ២៨សប្តាហ៍ ដូចច្នេះ នាងបានសម្រចចិត្ត ជ្រើសយក៣២សប្តាហ៍ ធ្វើឲ្យកូនរបស់នាង មិនសូវទន់ខ្សោយ នោះទេ ។

Vivian Hsu បានសរសេរទៀតថា កូនប្រុសរបស់នាង មានភ្នែកធំ និងម្រាមដៃវែងៗដូចនាង តែគេដូចឪពុកច្រើនជាង ប៉ុន្តែលោកយាយ និយាយថា ចៅប្រុសស្អាតជាងឪពុក។ នាងបន្ថែមថា «ខ្ញុំសង្ឃឹមថា Dalton និងមានសុខភាពល្អ ហើយធំឡើង គេអាចមើលថែ ក្រុមគ្រួសារបាន»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode