CamNews

កីឡាអន្តរជាតិ 

Chelsea ផ្ដល់អត្ថិភាពលើហេតុផលតែមួយគត់ ដែលពិតជាអាចដកលោក Mourinho ចេញពីក្លឹបបាន

ព័ត៌មានកីឡា៖ ក្លឹប Chelsea ដែលកំពុងតែស្ថិតក្នុងរង្វង់នៃបញ្ហា ឡោមព័ន្ធទាំងក្នុងទាំងក្រៅមិនថា ថ្នាក់ដឹកនាំ កីឡាករ ព្រមទាំងក្លឹប​ទាំងមូលផងដែរនេាះ បានធ្វើការរិះគិតពិចារណា ខណៈដែល ថ្នាក់ដឹកនាំកំពូល​គឺលោក Roman Abramovich ត្រៀមខ្លួនចេញមុខសម្រេច គិតដោយផ្ទាល់ ប៉ុន្ដែស្ថិតក្នុងកម្លាំងគាំ​ទ្រមួយ យ៉ាងធំទៀត ប្រសិនជាកើតមានមែន។ 

លោក Roman Abramovich បានថ្លែងដោយផ្ទាល់ ថា​សម្រាប់ ការបណ្ដេញចេញ លោក Jose Mourinho គឺមិនអាចធ្វើទៅតាមចិត្ដខ្លួនឯងបាននោះទេ ដោយឡែករយៈពេលនៃការគ្រប់គ្រងរបស់គាត់ក៏មិនទាន់ជាយូ​ណាស់ដែរ ប៉ុន្ដែសម្លេងនៃការគាំទ្រវិញ គឺច្រើនខ្លាំងណាស់ ហេតុដូចនេះហើយមុនពេលសម្រេចចិត្ដ ត្រូវ ពិចារណាឲ្យបានច្បាស់ ។ យើងអាចធ្វើទៅបាន ប្រសិនជាអ្នកគាំទ្រទាំងនោះ ផ្លាស់ប្ដូរគំនិត ប្រែជាប្រឆាំង ហើយ ស្នើរឲ្យមានការបណ្ដេញគាត់ចេញ បើមិនដូច្នោះទេ គឺមិនអាចនោះឡើយ ។ 

សរុបសេចក្ដីមក លោក Roman Abramovich ក៏មិនទាន់ច្បាស់ក្នុងចិត្ដដែរថា នឹងដកលោក Mourinho ចេញ​ ដោយហេតុបើយោងតាមការអះអាងរបស់គេហទំព័រព័ត៌មានបានបញ្ជាក់ថា អាចធ្វើទៅបាន ប្រសិនជា មានអ្នកគាំទ្រស្នើរមក។ 

ស្របពេលនៃការគិត ថានឹងដក លោក Mourinho ចំពោះលោក Roman Abramovich ក៏កំពុងយកចិត្ដទុក​ដាក់ ថានឹងស្វែងរកអ្នកជំនួសផងដែរ ប៉ុន្ដមិនច្បាស់លាស់នោះទេ ខណៈដែលគាត់ចោទជាសំណួរថា »តើ​នរណាជាអ្នក ជំនួស Mourinho ?» ហើយឱកាសដែលអាចផ្ដល់មកវិញគឺ លោក Laurent Blanc ដែលជាអ្នកគ្រប់គ្រងក្លឹប PSG បច្ចុប្បន្ន។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express


Tags: Sport News Chelsea Jose Mourinho Roman Abramovich