(ភ្នំពេញ)៖ ពិតជាព្រៃផ្សៃណាស់! កីឡាករប្រដាល់សេរីដ៏ល្បីឈ្មោះម្នាក់ កន ចន្ថា ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់វាយខ្នោះ បន្ទាប់ពីបែកធ្លាយរឿងបង្ខាំងសង្សារទុកក្នុងបន្ទប់ ដើម្បីគម្រាមកំហែងវាយធ្វើបាប និងបម្រើកាមតណ្ហាខ្លួន។
លោកអនុសេនីយ៍ឯក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យជាកីឡាករប្រដាល់សេរីរូបនេះ បានធ្វើឡើងដោយសារតែ ជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា បង្ខាំងសង្សារទុករួមភេទតាមកាមតណ្ហារបស់ខ្លួន។ ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង លើកំណាត់ផ្លូវ៦៨ កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ស្រ្តីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុពួកគេទាំង២នាក់ មានការទំនាក់ទំនងស្នេហាស្គាល់គ្នា តាមរយៈការឆាតលេង Facebook និងបានណាត់ជួបគ្នាជាបន្តបន្ទាប់។ នៅថ្ងៃកើតហេតុជនសង្ស័យ បានហៅនាងឲ្យមកជួបនៅបន្ទប់ជួលខាងលើ ស្រាប់តែកើតរឿងឈ្លោះតែម្ដងដោយសារតែរឿងប្រចណ្ឌ ទើបជនសង្ស័យបង្ខាំងទុកក្នុងបន្ទប់ដោយប្រើហិង្សាទាញដាច់ដោច សំលៀកបំពាក់អាក្រាតទាំងកាយ ហើយក៏យកប្រដាប់លុញឃ្លៀកមករុកចូលប្រដាប់ភេទ ថែមទាំងយកទូរស័ព្ទមកថត និងគម្រាមអា-ករ ចោលប្រសិនបើបែកធ្លាយរឿងនេះចេញក្រៅ។ មួយសន្ទុះក្រោយមក ជនសង្ស័យក៏ចូលក្នុងបន្ទប់ទឹក ពេលនោះជនរងគ្រោះក៏ឆ្លៀតឱកាសបើកទ្វាររត់ចេញមកខាងក្រៅផ្ទះដើម្បីស្រែកផ្អើលឆោឡោរ ទាំងប្រជាពលរដ្ឋ និងកម្លាំងនគរបាលមូលដ្ឋាន បានមកជួយអន្តរាគមន៍ភ្លាមៗ ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ ក្រោយការឃាត់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទដៃ១គ្រឿង កាំបិតបុ័ងតោ១ កន្ត្រៃ១ ប្រដាប់លុញក្លៀក១ អំបោស១ និងសក់ពណ៌លឿង១ដុំផងដែរ។
នាយប៉ុស្ដិ៍នគរបាលសង្កាត់ទទួលសង្កែ បានបន្តទៀត ជនសង្ស័យដែលត្រូវឃាត់ខ្លួនជាកីឡាករប្រដាល់សេរី ឈ្មោះកន ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្លូវលំ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលង្កែ ខណ្ឌឬស្សីកែវ។ រីឯស្ត្រីរងគ្រោះជាសង្សារមានឈ្មោះ យ៉េន ធារ៉ា អាយុ១៧ឆ្នាំ មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅផ្ទះជួលផ្លូវលំ ស្ថិតក្នុងក្រុមទី១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី