ភ្នំពេញ)៖ លោក Nuttavudh PHOTISARO ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ា ភារម្យ ប្រធានគណប្រតិភូថៃ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើដំណើររួមគ្នា តាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យកន្លែង ដែលម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន នឹងយាងទៅបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យា ស្ថិតនៅក្នុងឃុំអមលាំង ស្រុងថ្ពង ខេត្តកំពង់ស្ពឺ នាខែក្រោយនេះ។
សូមបញ្ជាក់ថា ម្ចាស់ក្សត្រី ស៊ីរីនដន នឹងយាងមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ នៅអំឡុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រីថៃ ស៊ីរីនដន នឹងយាងទៅបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យា នៅក្នុងខេត្តកំពង់ស្ពឺ។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News វិទ្យាស្ថានបច្ចេកវិទ្យានេះ ទទួលជំនួយសាងសង់អគារ និងការបំពាក់គ្រឿងបរិក្ខា ដោយម្ចាស់ក្សត្រី ស៊ីរិនដន។
បើតាមលោក រស់ សាលីន វិទ្យាស្ថានបច្ចេកវិទ្យានេះ នឹងចូលរួមចំណែកជួយបណ្តុះបណ្តាលជំនាញបច្ចេកដល់សិស្សខ្មែរចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ឧត្តមសិក្សា៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី