Luis Suarez បានបញ្ចប់មន្ទិលសង្ស័យ នៃការផ្លាស់ប្តូរក្រុមហើយ គឺប្តូរមុខរបរទៅធ្វើជាបុគ្គលិក
ធនាគារវិញ ។ តាមពិតវាជាការផ្សាយពាណិជ្ចកម្ម ដែល Suarez ផ្សាយអោយធនាគារមួយនៅ
ប្រទេស អ៊ុយរ៉ាហ្កាយ សោះ ។
នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មថ្មីរបស់ធនាគារ Abitab នេះ Suarez បានចុះកុងត្រាធ្វើការអោយ
ធនាគារនៅ អ៊ុយរ៉ាហ្កាយ ។ Suarez ដើរតួរជាបុគ្គលិកខិលខូច ដែលតែងតែរំខាន និងលេងសើច
ច្រើនជាមួយនិង មិត្តរួមការងារ ធ្វើអោយទស្សនិកជន ទប់សំនើចមិនបាន ។
រួមជាមួយនិងព័ត៌មាននេះផងដែរ អនាគតរបស់ ខែ្សរប្រយុទ្ធសញ្ជាតិ អ៊ុយរ៉ាហ្កាយ មួយនេះនៅ
តែមិនប្រាកដប្រជានៅឡើយ មិនដឹងថាគេនឹងចាកចេញពី Liverpool ឬក៏នៅបន្តនៅឡើយទេ តែ
យើងនឹងរង់ចាំមើលបន្តទៀត ព្រោះរដូវកាលទិញដូរកីឡាករនៅមិនទាន់បិទទេ ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail